នយោបាយ
មន្រ្តីជាន់ខ្ពស់សិទ្ធិមនុស្សចង់ឱ្យសង្គមស៊ីវិលបើកបេះដូងចូលរួមកែលម្អ កុំអង្គុយតែបារម្ភរឿងសិទ្ធិមនុស្ស
មន្រ្តីជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សរបស់កម្ពុជា បានស្នើឱ្យអង្គការសង្គមស៊ីវិលបើកបេះដូងចូលរួមបញ្ចេញមតិយោបល់កែលម្អ ប្រសើរជាងគិតតែអង្គុយព្រួយបារម្ភពីបញ្ហាការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។ ការលើកឡើងនេះ ធ្វើឡើងនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ជាមួយអង្គការសង្គមស៊ីវិលលើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជានៅព្រឹកថ្ងៃ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ។

នៅចំពោះមុខមន្រ្តីតំណាងការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា លោក ជេត ជាលី អនុប្រធានគណៈកម្មធិការសិទ្ធិមនុស្សកម្ពុជា បានស្នើឱ្យអង្គសិក្ខាសាលាទាំងមូលបើកបេះដូងចូលរួមបញ្ចេញយោបល់ ផ្តល់ធាតុចូល ដើម្បីកែលម្អសេចក្តីព្រាងច្បាប់នេះឱ្យបានប្រសើរឡើង ជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋកម្ពុជា ដោយកុំអង្គុយតែព្រួយបារម្ភ ហើយមិនព្រមចូលរួមផ្តល់យោបល់។ ជាមួយគ្នានេះ លោកអះអាងថា សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា ត្រូវបានធ្វើឡើង ដើម្បីលើកកម្ពស់ និងការពារសិទ្ធិរបស់ពលរដ្ឋកម្ពុជា និងជំរុញឱ្យការគោរពសិទ្ធិមនុស្សកាន់តែមានប្រសិទ្ធភាព។

ចំណែក លោកស្រី ក្លូឌៀ ដឺឡា ហ្វុងតេ (Cludia Dela Fuente) អនុប្រធានតំណាងការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានអះអាងថា ការបង្កើតគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជានេះ គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការលើកកមពស់សិទ្ធិមនុស្ស និងការពារសិទ្ធិមនុស្សនៅកម្ពុជា។ លោកស្រីបានបន្ថែមថា លោកស្រីប្រកាន់ជំហរយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងក្នុងការសហការជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាក្នុងការបង្កើតគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជាត្រូវបានរៀបចំធ្វើឡើងរវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាមួយនឹងឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ និង វេទិកាអាស៊ីប៉ាស៊ីហ្វិក (Asia Pacific Forum) ដែលមានទីតាំងនៅអូស្ត្រាលី។ សេចក្តីព្រាងច្បាប់នេះ មាន៨ ជំពូក និង៣២មាត្រា។

លោក កត្តា អ៊ន សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានលើកឡើងថា កន្លងមកសេចក្តីព្រាងនេះបានប្រគល់ឱ្យអង្គការសង្គមស៊ីវិល ជាអ្នកព្រាង ប៉ុន្តែមិនមានដំណើរការ។ ទើបមកដល់ពេលនេះ ដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះ លេចចេញជារូបរាង ទើបសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានសម្រេចប្រគល់ឱ្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាធ្វើសេចក្តីព្រាងច្បាប់នេះវិញ៕
អត្ថបទ៖ កោះកែវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


