សន្តិសុខសង្គម
ចាប់បានឃាតករ សម្លាប់ជនពិការ ក្នុងពេលផឹកស៊ី
ខេត្តបាត់ដំបង÷ ជនរងគ្រោះដែលជាជនពិការស្វិតដៃជើងម្ខាង ដែលត្រូវបានជនដៃដល់ចាក់សម្លាប់កាលពីថ្ងៃទី២៦ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ ពេលនេះសមត្ថកិច្ចបានតាមក្របួចឃាតករបានហើយមានគ្នាចំនួន៣នាក់ដែលជាប់ពាក់ព័ន្ធ។
លោកវរសេនីយ៍ទោសេង លុច អធិការនគរបាលស្រុកថ្មគោលបានបញ្ជាក់ប្រាប់ថា ក្រោយករណីឃាតកម្មខាងលើបានកើតឡើង កម្លាំងផ្នែកជំនាញបានចុះស្រាវជ្រាវភ្លាមៗឈានដល់ការឃាត់ខ្លួនបានជនសង្ស័យសរុបចំនួន៣នាក់បន្តបន្ទាប់តែម្តង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបងខេត្តចាត់ការតាមច្បាប់។

ជនសង្ស័យដែលជាប់ពាក់ព័ន្ធករណីខាងលើរួមមាន:១,ឈ្មោះ”ផេង”ភេទប្រុស រស់នៅស្រុកថ្មគោល ទី២,ឈ្មោះចាន់ ឆាត ភេទប្រុសអាយុ៤០ឆ្នាំ រស់នៅភូមិគោកក្តួចឃុំតាពូង និងទី៣ឈ្មោះគង់ គឹម ភេទប្រុសអាយុ៤១ឆ្នាំ។ ទាំងអស់គ្នារស់នៅភូមិអង់ជើងភូមិគោកក្តួចក្នុង ឃុំតាម៉ឺន ស្រុកថ្មគោលខេត្តបាត់ដំបង។ ចំណែកឯជនរងគ្រោះមានឈ្មោះម៉ៃ សុផាត ភេទប្រុសអាយុ៤២ឆ្នាំ រស់នៅភូមិអង់ជើងជាមួយគ្នាជាជនពិកាស្វិតដៃជើងម្ខាង។
លោកអធិការបន្តថា មុនថ្ងៃកើតហេតុមួយថ្ងៃ ជនសង្ស័យបានទៅស៊ីផឹកដូចធម្មតាជាមួយជនរងគ្រោះ ដោយឲ្យជនរងគ្រោះជាអ្នកចេញលុយឲ្យដូចមុនៗនៅផ្ទះរបស់ជនរងគ្រោះ។ ក្នុងគ្រានោះជនបង្កបានបង្ខំឲ្យជនរងគ្រោះទៅទិញគ្រឿងញៀន ដើម្បីយកមកជក់ថែមទៀត។
ខណះនោះជនរងគ្រោះបានតបពាក្យថា”ចង់ជក់ខ្លួនឯងឲ្យខ្ញុំទៅទិញឲ្យខ្ញុំមិនទៅទេទៅទិញខ្លួនឯងទៅ”។ ជនដៃដល់ឮពាក្យបែបនេះបានស្រែកគំរាមថា “ហែងបានតែអារកសម្លាប់ចោលទេ”ហើយជនសង្ស័យ ក៏នាំគ្នាចាកចេញបាត់ទៅរហូតដល់រសៀលថ្ងៃកើតហេតុនៅថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០២១ ក៏បានស៊ីផឹកសារជាថ្មីទៀតក៏កើតរឿងជនបង្កយកកូនកាំបិតចាក់បំពង់កជនរងគ្រោះជាជនពិការបណ្តាលឲ្យស្លាប់តែម្តង៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


