ព័ត៌មានជាតិ
អភិបាលរាជធានី ជំរុញមន្ត្រីជំនាញសិក្សាលើកជាគម្រោងជួសជុលហេដ្ឋារចនាសម្ព័ន្ធនានា ក្រោយទឹកជំនន់ព្រែកត្នោតស្រកចុះ
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជំរុញឲ្យមន្ត្រីជំនាញធ្វើការសិក្សានិងលើកជាគម្រោងដើម្បីធ្វើការជួសជុលហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវ ស្ពាន បណ្ដាញលូជាដើមឡើងវិញ ក្រោយពីទឹកជំនន់ព្រែកត្នោតបានគំរាមកំហែងនិងធ្វើអោយខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួនកាលពី១ខែមុននេះ និងដើម្បីបង្ការទប់ស្កាត់កុំអោយមានការគម្រាមកំហែងដោយជំនន់ទឹកស្ទឹងព្រែកត្នោតនេះនៅឆ្នាំក្រោយៗទៀត។
ការជំរុញបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងខណៈដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរដែនដីចុះពិនិត្យមើលស្ថានភាពជាក់ស្ដែង ប្រឡាយ លូ និងផ្លូវមួយចំនួននៅតាមដងស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខណ្ឌដង្កោ កាលពីព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១នេះ។

លោក ឃួង ស្រេង បានចុះពិនិត្យមើលស្ថានភាពការដាក់លូនៅផ្លូវបេតុងចូលទៅបឹងតាម៉ាត ស្ថិតក្នុងភូមិសាស្ត្រភូមិម័រ និងភូមិសំបួរ សង្កាត់ដង្កោ។ ជុំវិញការចុះពិនិត្យទីតាំងនេះ លោកអភិបាលរាជធានីភ្នំពេញបានជំរុញឲ្យស្ថាបនាលូជាមុនសិន ដើម្បីរំដោះការលិចលង់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រខាងលើ ។ គិតត្រឹមថ្ងៃទី០២ ខែធ្នូនេះ បើតាមមន្ត្រីជំនាញថា ការដាក់បណ្តាញលូ នៅផ្លូវបេតុងចូលទៅបឹងតាម៉ាតនេះ ការងារដាក់លូទំហំ១ម៉ែត្រកន្លះx២ម៉ែត្រ បានប្រវែង៤៥០ម៉ែត្រ ក្នុងប្រវែងសរុប៧២៩ម៉ែត្រ ស្មើ៦០%ហើយ។ ចំពោះកាងារដាក់លូ ទំហំ១ម៉ែត្រ ក្រុមការងារដាក់លូបានប្រវែង១៩០ម៉ែត្រ/៩៩៦ម៉ែត្រ ស្មើនឹង១៥%។

បន្តមកទៀត លោក ឃួង ស្រេង ក៏បានចុះពិនិត្យស្ថានភាពប្រឡាយជើងឯក ស្ថិតនៅក្នុងភូមិគំរៀង ក្នុងសង្កាត់ព្រៃវែង។ ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ក្នុងការដោះទឹកចេញពីផ្លូវជាតិលេខ៣ចូលមកបឹងជើងឯក ដែលមានប្រវែង១២គីឡូម៉ែត្រ។ ពាក់ព័ន្ធនឹងប្រឡាយនេះ លោក ឃួង ស្រេង បានស្នើអោយមន្ត្រីជំនាញលើកជាគម្រោងដើម្បីស្ថាបនាស្ពាននៅក្នុងភូមិកំរៀងសង្កាត់ព្រៃវែងនេះ ដោយដាក់ទ្វារទឹកផងដែរ។ ប្រឡាយនេះជាគម្រោងនិងធ្វើការស្ដារ អោយបានទទឹងពី១៥ទៅ១៦ម៉ែត្រ។ បន្តពីនេះទៀតលោក ឃួង ស្រេង ក៏បានចុះពិនិត្យស្ថានភាពផ្លូវមួយចំនួនទៀតនៅតាមបណ្ដោយស្ទឹងព្រែកត្នោតផងដែរ ដោយផ្លូវទាំងនេះ ត្រូវតែធ្វើការជួសជុលឡើងវិញនិងស្ថាបនាអោយបានធំនិងខ្ពស់ជាងមុន។

លោក ឃួង ស្រេង បានបញ្ជាក់ថា ស្ថានភាពទឹកព្រែកត្នោតពីមួយឆ្នាំទៅមួយឆ្នាំ កម្ពស់ទឹកចេះតែកើនឡើងដោយសារមានការអភិវឌ្ឍច្រើននៅតាមបណ្ដោយដងស្ទឹងព្រែកត្នោត ដែលធ្វើឲ្យទឹកហូរចូលមកទឹកស្ទឹងព្រែកត្នោតតែមួយ ដូច្នេះហើយទើបកំពស់ទឹកកើនឡើងជាលំដាប់។ ដោយហេតុនេះហើយ រដ្ឋបាលរាជធានីភ្នំពេញ និងលើកជាទំនប់តាមបណ្ដោយសណ្តរស្ទឹងព្រែកត្នោតនេះ ឲ្យបានខ្ពស់ជាងមុនធ្វើយ៉ាងណាទប់ស្កាត់ការលិចលង់អោយបាននៅឆ្នាំក្រោយៗទៀត៕
អត្ថបទ៖ ស្រីរ័ត្ន




-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


