សុខភាព
បកស្រាយចម្ងល់! បុរស និងស្ត្រីគួរយកកូននៅ វ័យណាល្អ?
លទ្ធភាពមានកូននឹងថយចុះទៅ តាមវ័យ ហើយការយកកូននៅ វ័យកាន់តែច្រើន ក៏អាចបង្កើនហានិភ័យនៃផលវិបាកអំឡុងពេលមានផ្ទៃពោះផងដែរ។ យ៉ាងណាមិញ យើងមិនអាចកំណត់ច្បាស់លាស់ពីវ័យដែលគួរមានទម្ងន់ឡើយ ពីព្រោះវាអាស្រ័យលើកត្តាជាច្រើន តួយ៉ាងដូចជាអាយុ និងការត្រៀមខ្លួនរួចរាល់ក្នុងការក្លាយប៉ាម៉ាក់គេ។

លទ្ធភាពនៃការមានកូនរបស់ស្ត្រី
នៅ វ័យ២០ឆ្នាំ
ស្ត្រីនៅ ក្នុងវ័យនេះមានលទ្ធភាពក្នុងការមានកូនខ្ពស់បំផុត ពីព្រោះតែស៊ុតមានគុណភាពល្អ និងមានចំនួនខ្ពស់ ហើយហានិភ័យនៅអំឡុងពេលមានគភ៌ក៏ទាបផងដែរ។
នៅ វ័យ៣០ឆ្នាំ
លទ្ធភាពក្នុងការមានកូននឹងថយចុះនៅ អាយុប្រហែល៣២ឆ្នាំ។ ក្រោយវ័យ៣៥ឆ្នាំ ការធ្លាក់ចុះនេះនឹងបន្តកើនឡើង។ នៅពេលដែលឈានដល់វ័យ៣៧ឆ្នាំ ស្រីៗយើងមានស៊ុតនៅសល់ប្រហែល២៥០០០ប៉ុណ្ណោះ។ ហានិភ័យនៃការរលូតកូន និងភាពមិនប្រក្រតីនៃហ្សែនក៏ចាប់ផ្ដើមកើនឡើង ក្រោយវ័យ៣៥ឆ្នាំនេះដែរ។
បន្ថែមពីនេះ យើងអាចនឹងជួបផលវិបាកជាច្រើន នៅ អំឡុងពេលមានគភ៌ និងអំឡុងពេលសម្រាល។
នៅ វ័យ៤០ឆ្នាំ
ប្រសិនបើយើងឈានចូលវ័យ៤០ឆ្នាំ សមត្ថភាពក្នុងការមានគភ៌នឹងធ្លាក់ចុះ។ នៅ ពេលដែលស៊ុតចាស់ទៅ យើងអាចនឹងប្រឈមនឹងបញ្ហាក្រូម៉ូសូមដែលបង្កើនហានិភ័យនៃការខូចទ្រង់ទ្រាយពីកំណើត។ ហានិភ័យផ្សេងទៀតនៃការមានគភ៌នៅវ័យនេះ រួមមាន ការសម្រាលកូនដោយវះកាត់ កូនកើតមិនគ្រប់ខែ និងអាចកូនកើតមកស្លាប់ ជាដើម។
រីឯបញ្ហាសុខភាពម្ដាយ មានដូចជាជំងឺទឹកនោមផ្អែម សម្ពាធឈាមខ្ពស់ ច្រើនតែកើតមានចំពោះស្ត្រីក្រោយវ័យ៣៥ឆ្នាំ។ កត្តានេះក៏អាចបណ្ដាលឲ្យកើតមានផលវិបាកនៃជំងឺទឹកនោមផ្អែមអំឡុងពេលមានគភ៌ និងជំងឺបម្រុងក្រឡាភ្លើង។
លទ្ធភាពនៃការមានកូនរបស់បុរស
លទ្ធភាពមានកូនរបស់បុរសក៏ថយចុះទៅតាមវ័យដូចគ្នា ប៉ុន្តែដំណើរការនេះមានភាពយឺតជាងស្ត្រី ដោយចាប់ផ្ដើមនៅពេលដែលបុរសមានវ័យ៤០ឆ្នាំ។ ក្រោយវ័យនេះ បុរសមានបរិមាណ និងចំនួនមេជីវិតឈ្មោលទាបជាងមុន។ កោសិកាមេជីវិតឈ្មោលរបស់បុរសវ័យចំណាស់ ក៏អាចបណ្ដាលឲ្យហ្សែនមានភាពមិនប្រក្រតី បើប្រៀបធៀបនឹងបុរសវ័យក្មេង។
ទន្ទឹមនឹងនេះដែរ បុរសវ័យចំណាស់នឹងចំណាយពេលយូរក្នុងការជួយឲ្យដៃគូរបស់ខ្លួនមានផ្ទៃពោះ ហើយដៃគូក៏អាចមានហានិភ័យខ្ពស់ក្នុងការរលូតកូន មិនថាស្ត្រីនោះស្ថិតក្នុងវ័យណាឡើយ។ ទោះជាយ៉ាងនេះក្ដី បុរសនៅតែអាចមានកូនបាននៅក្នុងវ័យ៤០ឆ្នាំ ឬច្រើនជាងនេះ ប៉ុន្តែវាគ្រាន់តែមានការពិបាកជាងនៅពេលដែលប្រុសៗយើងនៅក្មេងប៉ុណ្ណោះ៕
ចុចអាន៖១១ ចំណុច បង្ហាញថា អ្នកកំពុងពរពោះកូនស្រីហើយ!
ចុចអាន៖អាយុច្រើនទើបមានកូន មិនល្អទេ ឯក្មេងពេករឹតតែជួបបញ្ហាទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២០ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


