កីឡា
ម៉ាឡេស៊ីថា វឌ្ឍនាកា មិនមែនជាបញ្ហាទេ តែចំណុចនេះទើបជាបញ្ហាពិត
លោកគ្រូបង្វឹកម៉ាឡេស៊ីបានចាត់ទុក ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា មិនមែនជាបញ្ហាទេសម្រាប់ក្រុមជម្រើសជាតិម៉ាឡេស៊ីនៅពេលជួបប្រកួតបើកឆាកពូល B ជាមួយក្រុមជម្រើសជាតិកម្ពុជាពាន AFF Cup វេលាម៉ោង៤:៣០នាទីល្ងាចនេះ។
ប៉ុន្តែរបៀបលេងវាយករបស់កម្ពុជាដែលមានកីឡាករវ័យក្មេងល្អៗទើបអាចជាបញ្ហាសម្រាប់ម៉ាឡេស៊ីដែលដាក់គោលដៅឡើងវគ្គផ្តាច់ព្រ័ត្រ។

ជាមួយគ្នានេះ គ្រូបង្វឹកម៉ាឡេស៊ី លោក Tan Cheng Hoe គ្រោងនឹងផ្លាស់ប្តូរយុទ្ធសាស្ត្រ បន្ទាប់ពីកីឡាករពីរនាក់ Faisal Halim និង Khairulazhan Khalid បានឆ្លងកូវីដ-១៩។ ដូច្នេះលោកមានសមាជិកក្រុមតែ២២នាក់ប៉ុណ្ណោះសម្រាប់ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល។
ម៉ាឡេស៊ីស្គាល់ ចាន់ វឌ្ឍនាកា យ៉ាងច្បាស់ដោយសារកីឡាករកម្ពុជារូបនេះធ្លាប់លេងនៅលីគកំពូលម៉ាឡេស៊ីឲ្យក្លឹប Pahang និង PKNS ហើយជាពិសេសកាលពីឆ្នាំ២០១៦ វឌ្ឍនាកា ស៊ុតចូលម៉ាឡេស៊ីបាន២គ្រាប់គ្រាដែលកម្ពុជាចាញ់៣-២ក្នុងពានរង្វាន់ AFF Cupនេះ។

ទោះជាយ៉ាងណា លោក Cheng Hoe បញ្ជាក់ថា ក្រុមរបស់លោកនឹងលេងទប់ស្កាត់ការវាយបករបស់កម្ពុជា។
«យើងមិនអាចផ្តោតលើតែកីឡាករពីរបីនាក់របស់កម្ពុជាបានទេ។ វឌ្ឍនាកា ធ្លាប់លេងនៅលីគម៉ាឡេស៊ី ដូច្នេះយើងដឹងថា គាត់យ៉ាងណា។ កម្ពុជាមានកីឡាករក្មេងច្រើនដែលខ្ញុំជឿថា ពួកគេស្រេកឃ្លានបញ្ចេញសមត្ថភាពណាស់»។ នេះជាសំដីរបស់គ្រូម៉ាឡេស៊ី។
លោកបន្តថា ៖«កម្ពុជាលឿន និងធន់ ហើយយើងត្រូវប្រុងប្រយ័ត្នចំពោះការវាយបករបស់ពួកគេ។ ខ្ញុំជឿថា នេះជាចំណុចខ្លាំងរបស់កម្ពុជា ពីព្រោះខ្ញុំបានសិក្សាពីការប្រកួតរបស់ពួកគេជាមួយកោះហ្គាំ។ ពួកគេគួរឲ្យចាប់អារម្មណ៍។ ពួកគេរត់មិនឈប់ ហើយខំប្រឹងខ្លាំង»៕

អានអត្ថបទពាក់ព័ន្ធ៖ ប្រធានក្រុមម៉ាឡេស៊ីព្រមាន«កម្ពុជាមិនដូចពីមុនទេ ត្រូវប្រយ័ត្នមែនទែន»
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Straitstimes
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


