ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា បន្តិចទៀត កម្ពុជានឹងមានលទ្ធភាពផ្គត់ផ្គង់ វ៉ាក់សាំងបង្ការជំងឺកូវីដ ដោយខ្លួនឯង
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នាពេលខាងមុខ ប្រទេសកម្ពុជា នឹងមានលទ្ធភាពផ្គត់ផ្គង់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយខ្លួនឯង នៅពេលដែលរោងចក្រផលិតវ៉ាក់សាំង ត្រូវបានបង្កើតនាពេលខាងមុខ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១១ និងសាងសង់គន្លងផ្លូវថ្មីវាងក្រុងព្រៃវែង នាព្រឹកថ្ងៃទី ៦ ខែធ្នូនេះថា គម្រោងបង្កើតរោងចក្រផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ត្រូវបានគាំទ្រទាំងខាងរដ្ឋាភិបាលចិន និងក្រុមហ៊ុនផលិតវ៉ាក់សាំងរបស់ចិនផងដែរ។ ក្នុងនោះក្រុមហ៊ុនរបស់ចិន និងក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា បានចុះហត្ថលេខាជាមួយគ្នា ដើម្បីធ្វើកិច្ចការនេះហើយ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “អ៊ីចឹងបន្តិចទៀត កង្វះវ៉ាក់សាំង ដែលយើងកំពុងតែកង្វល់ យើងនឹងមានវ៉ាក់សាំងផ្គត់ផ្គង់ខ្លួនឯង ប៉ុន្តែក៏ត្រូវត្រៀមលុយទិញដែរណា៎ មិនមែនទៅយកទទេមកទេ សុំប្រាប់ឱ្យហើយ។ គ្រាន់តែយើងធានាថា មានវ៉ាក់សាំងផលិតនៅក្នុងទឹកដីរបស់យើង ដែលយើងអាចទិញយកមកប្រើប្រាស់ ទិញយកមកប្រើប្រាស់ ហើយអាចនឹងតម្លៃធូរជាង រាប់ទាំងមិនចាំបាច់ដឹកជញ្ជូនផ្លូវឆ្ងាយ ដែលយើងមាន”។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ជំងឺរាតត្បាតកូវីដ-១៩ មិនដឹងចប់នៅពេលណានោះទេ ហើយការចាក់វ៉ាក់សាំង នៅតែជាវិធានការគន្លឹះមួយដដែល។ លើសពីនេះទៀត សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាទៅក្រសួងសុខាភិបាល និងអាជ្ញាធរខេត្តនៅតាមព្រំដែន ត្រូវត្រួតពិនិត្យមើលថា តើ អាជ្ញាធរ និងសមត្ថកិច្ចនៅតាមព្រំដែនទាំងនោះ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ រួចហើយឬនៅ? បើពួកគេមិនទាន់បានចាក់នោះទេ ត្រូវចាក់ឱ្យពួកគេជាបន្ទាន់ ដើម្បីទប់ស្កាត់ការឆ្លង និងការស្លាប់នៃជំងឺរាតត្បាតមួយនេះ។
សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើទៅថ្នាក់ដឹកនាំនៃរដ្ឋាភិបាលចិន បង្កើតរោងចក្រផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ដើម្បីឱ្យកម្ពុជាមានលទ្ធភាពផ្គត់ផ្គង់វ៉ាក់សាំងខ្លួនឯងបានគ្រប់គ្រាន់ និងអាចនាំចេញទៅក្រៅប្រទេសផងដែរ។ សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងថា ប្រទេសកម្ពុជា នឹងផលិតវ៉ាក់សាំងចិន ប្រភេទស៊ីណូវ៉ាក់ ដែលបាន និងកំពុងប្រើប្រាស់ នៅក្នុងប្រទេសរួចស្រាប់ហើយនោះ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ