ព័ត៌មានជាតិ
ក្រុមការងារចម្រុះចុះពិនិត្យតំបន់ព្រៃលិចទឹកក្នុងភូមិសាស្ត្រខេត្តសៀមរាបបានមួយចំនួនហើយ
សៀមរាប ៖ នៅរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១នេះ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានអនុញ្ញាតផ្ដល់បទសម្ភាសន៍តាមទូរស័ព្ទដល់អ្នកយកព័ត៌មាន កម្ពុជាថ្មី ឲ្យដឹងថា លោកដឹកនាំគណៈបញ្ជាការឯកភាពខេត្ត និងក្រុមការងារចម្រុះ ចុះពិនិត្យតំបន់ការពារបឹងទន្លេសាប នៅក្នុងភូមិសាស្ត្រនៃខេត្តសៀមរាប (តំបន់៣ នៃអជ្ញាធរបឹងទន្លេសាប)បានមួយចំនួនហើយ។

លោកអភិបាលខេត្ត បានបន្តឲ្យដឹងទៀតថា ក្រុមការងារបច្ចុប្បន្នមានការលំបាកក្នុងការចុះវាស់វែងតំបន់ព្រៃលិចទឹកក្នុងភូមិសាស្ត្រនៃខេត្តសៀមរាប ដោយសារតំបន់ខ្លះមានទឹកជ្រៅពេក។

ដូច្នេះហើយអាជ្ញាធរចុះត្រួតពិនិត្យបានតែនៅក្នុង(តំបន់៣)សិន។ លោកបន្ថែមថា នៅរយៈពេល៣ទៅ៤សប្តាហ៍ទៀតទឹកស្រកក្រុមការងារនឹងចុះត្រួតពិនិត្យមើលតំបន់ព្រៃលិចទឹកក្នុងភូមិសាស្ត្រខេត្តសៀមរាបឲ្យចប់ជាស្ថាពរតែម្តង។

លោកបញ្ជាក់ថា ការចុះត្រួតពិនិត្យនេះ ដើម្បីអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពិនិត្យ និងស្រាវជ្រាវលើករណីជនល្មើសដែលបានកាប់ទន្ទ្រានរំលោភយកដីព្រៃលិចទឹកធ្វើជាកម្មសិទ្ធ ហើយការអនុវត្តនេះត្រូវធ្វើឲ្យបានហ្មត់ចត់ និងឆាប់រហ័ស ព្រមទាំងស្វែងរករាល់ជនល្មើសដែលបានកាប់បំផ្លិចបំផ្លាញព្រៃលិចទាំងនេះ ហើយត្រូវដកហូតមកធ្វើជាកម្មសិទ្ធរបស់រដ្ឋ ព្រមទាំងដាំដើមឈើទាំងនោះឡើងវិញ ដើម្បីជាជម្រកត្រីពងកូន បរិស្ថាន និងជាប្រយោជន៍ដល់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍ រួមទាំងសក្តានុពលទេសចរខេត្តសៀមរាបទាំងមូលទៀតផង៕
ដោយ ៖ កុសល



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


