KPT+
ធ្លាប់ឆ្ងល់ដែរទេ? ហេតុអ្វី ប្រាសាទ ឬទីសក្ការៈបូជា ជប៉ុន តែងសាងសង់ជណ្ដើរឡើងចោតខ្ពស់ៗ
មានមនុស្សជាច្រើនដែលធ្លាប់បានទៅ ទស្សនាទីសក្ការៈបូជា និងប្រាសាទនានានៅ ប្រទេស ជប៉ុន ប្រាកដជាឆ្ងល់ថា ជណ្ដើរឡើងទៅ ប្រសាទគឺខ្ពស់ៗ និងចោតខ្លាំង សឹងថាដើរហត់ខ្លាំង។
នេះជាហេតុផលមួយចំនួន ដែលទីសក្ការៈបូជា និងប្រាសាទនានារបស់ជប៉ុន មានជណ្ដើរថ្មឡើងតែងសាងសង់ខ្ពស់ៗ
ហេតុផលទី១ សម្រាប់អ្នកថ្វាយបង្គំដើរដោយអោនក្បាលចុះ

សម្រាប់អ្នកគោរពបូជាព្រះ និងវត្ថុសក្ដិសិទ្ធិ ពេលឡើងជណ្ដើរ គេនឹងដោយឱនក្បាលគោរព។ ព្រោះពេលយើងដើរឡើងជណ្ដើរខ្ពស់ ដូចនៅ ទីសក្ការៈ ឬប្រាសាទ ភ្នែករបស់យើងនឹងផ្ដោតលើជំហាន។ ធ្វើឲ្យយើងអោនក្បាលគ្រប់ពេល តាមលំនាំដើម លើសពីនេះ ការឱនក្បាល ក៏ត្រូវបានគេចាត់ទុកថា ជាការគោរពដល់ព្រះ ឬវត្ថុស័ក្ដិសិទ្ធិផងដែរ។
មូលហេតុទី២ គឺដោយសារព្រះ ឬវត្ថុស័ក្ដិសិទ្ធិត្រូវតម្កល់នៅ ទីខ្ពស់

ប្រទេសជប៉ុនមានទំនៀមទម្លាប់មួយ ដែលបានអនុវត្តកន្លងមក គឺតែងតែតម្កល់វត្ថុដែលមនុស្សគោរព និងគោរពបូជានៅកន្លែងដ៏ខ្ពង់ខ្ពស់។ ជាលទ្ធផល ទីសក្ការបូជា និងប្រាសាទនានា ត្រូវបានសាងសង់នៅ លើទីតាំងខ្ពស់ ដែលជារឿយៗត្រូវបានសាងសង់នៅលើភ្នំ។ ដោយសារតែទីតាំងនេះ ត្រូវសង់ជណ្ដើរខ្ពស់ អមជាមួយ ដើម្បីឲ្យមនុស្សដើរឡើងទៅ បូជា។
ហេតុផលទី ៣ ដើម្បីសម្អាតកាយ និងចិត្ត

នៅ ក្នុងជំនឿរបស់ជប៉ុន មានគំនិតដែលថា គ្រប់ជំហាននៃជំហានរបស់យើង គឺដើម្បីបំបាត់នូវតណ្ហា និងអំពើអាក្រក់ទាំងអស់នៅ ក្នុងខ្លួនរបស់យើង។ នៅ ពេលដែលយើងទៅ ដល់ចុងជណ្ដើរ យើងនៅ សល់តែរូបកាយ និងព្រលឹងដ៏បរិសុទ្ធ។ លើសពីនេះទៅទៀត ក្នុងពុទ្ធសាសនាក៏ត្រូវបានគេចាត់ទុកថា “ការដើរឡើងលើជណ្ដើរថ្ម គឺជាការអនុវត្តសមាធិ”។
ទោះបីជាយ៉ាងនេះក្ដី គំនិត និងបរិបទវប្បធម៌នៅ ពីក្រោយការសាងសង់ជណ្ដើរថ្ម នៃទីសក្ការបូជា និងប្រាសាទរបស់ជប៉ុនគឺគួរឲ្យចាប់អារម្មណ៍ ដែលមានភាពជាខ្លួនឯងគ្មានអ្នកណាដូច។ ជាពិសេសគឺទាក់ទងនឹងអប្បិយជំនឿ អាថ៍កំបាំងចាក់ស្រេះនៅ ពីក្រោយកន្លែងសក្ដិសិទ្ធិទាំងនោះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកចំបាប់ស៊ូម៉ូ ជប៉ុន មានផលវិបាកអ្វីខ្លះ? ហេតុអ្វីតម្រូវឲ្យពួកគេ ដាច់ខាតមានរូបរាងធាត់ៗ ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


