សន្តិសុខសង្គម
មុខសញ្ញាបាញ់បោះជាង ២០គ្រាប់ ចូលខ្លួនសារភាពថ្ងៃកើតហេតុ
បាត់ដំបង៖ ជនសង្ស័យដែលបានប្រើប្រាស់កាំភ្លើង AK-47 (ស្វ័យបត់) បាញ់បោះទាំងយប់អស់ជាង២០គ្រាប់ ត្រូវសមត្ថកិច្ចនាំខ្លួនយកមកបានហើយ ដើម្បីបញ្ជូនទៅតុលាការ។
លោក ម៉ែន រីម អធិការនគរបាលស្រុកសំឡូតបានបញ្ជាក់ថា នៅ ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ កម្លាំងជំនាញ បានសហការជាមួយកម្លាំងអន្តរាគមន៍ស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាសាញ ឃាត់ខ្លួនជនសង្ស័យឈ្មោះ សុខ គង់ ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅ ភូមិអូរស្ងួត ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង បន្ទាប់ប្រើវិធីសាស្ត្រលួងលោម។

លោកអធិការបានបន្តថា ជនសង្ស័យបានប្រើកាំភ្លើងAK47បាញ់ឡើងទៅ លើមេឃចំនួន២១គ្រាប់ កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោងប្រហែល២០ និង០០នាទី ព្រមទាំងបានរត់គេចខ្លួន នាំទាំងអាវុធទៅ ជាមួយនោះ ត្រូវបាននាំយកទៅ សាកសួរនៅ អធិការដ្ឋាននគរបាលស្រុក ហើយក៏កំពុងរៀបចំសំណុំរឿងបញ្ជូនទៅ ការិយាល័យជំនាញខេត្តតាមនីតិវិធីដែរ។



ជនសង្ស័យរូបនេះបានសារភាពថា នៅយប់នោះខ្លួនបានផឹកស្រាអស់ប្រហែល ៥ កំប៉ុង ហើយនៅ ពេលនោះហាក់បីដូចជាកម្រោលចូល បានស្ទុះទៅ ទាញកាំភ្លើងដែលខ្លួនលាក់ទុកយូរហើយ មកបាញ់ឡើងលើចំនួន ៣ គ្រាប់ រួចក៏បានប្តូរសោកាំភ្លើងទាញកៃបានតែ២ដងប៉ុណ្ណោះ គ្រាប់ដែលមានក្នុងបង់សរុប២១គ្រាប់ បានផ្ទុះចេញទាំងអស់តែម្តង ដោយពេលភ្ញាក់ខ្លួនឡើងមានអារម្មណ៍ភ័យពេកក៏រត់គេចតែម្តង។
ទីបំផុតសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធនិងការលាក់អាវុធខុសច្បាប់ និងប្រើប្រាស់អាវុធខុសច្បាប់ ដោយសារតែកូនស្រីពៅទាក់ទងទៅខ្លួនដែលជាឪពុកអោយចេញមកសារភាព៕
អត្ថបទ៖សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


