សុខភាព
វ៉ាក់សាំងការពារកូវីដបច្ចុប្បន្ន អាចទប់ស្កាត់ Omicron កម្រិតណា?
ខណៈវីរុសបំប្លែងខ្លួន អូមីក្រុង (Omicron) កំពុងបង្កើនការរាតត្បាតច្រើនឡើងៗ អង្គការសុខភាពពិភពលោក (WHO) បានប្រាប់គ្រប់គ្នាកុំទាន់ភ័យភ័យស្លន់ស្លោចំពោះវីរុសបំប្លែងខ្លួនថ្មីនេះ ព្រោះវាមានរោគសញ្ញាស្រាលប៉ុណ្ណោះ ហើយថា វ៉ាក់សាំងការពារកូវីដបច្ចុប្បន្ន អាចទប់ស្កាត់ការចម្លងរបស់ អូមីក្រុង បាន។

តាមការឱ្យដឹង WHO វីរុសបំប្លែងខ្លួន Omicron មានការបំប្លែងស្រដៀងគ្នាទៅនឹងវីរុសបំប្លែង Beta និង Gamma ដែលមានភាពធន់នឹងវ៉ាក់សាំងការពារវីរុសកូវីដ-១៩ធម្មតា។ បច្ចុប្បន្ន WHO កំពុងធ្វើការជាមួយដៃគូបច្ចេកទេសដើម្បីយល់ពីផលប៉ះពាល់នៃវីរុសបំប្លែងថ្មី Omicron ទៅលើវិធានការការពារវីរុសកូវីដ-១៩ ដែលបន្តធ្វើរហូតមកដល់សព្វថ្ងៃ រាប់បញ្ចូលទាំងវ៉ាក់សាំងការពារផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតវ៉ាក់សាំងការពារកូវីដ-១៩ធំៗដូចជា Johnson&Johnson, Moderna, Pfizer បានឲ្យដឹងថា ពួកគេអាចផលិតវ៉ាក់សាំងមួយផ្សេងទៀតដែលផ្ដោតទៅលើការទប់ស្កាត់វីរុសបំប្លែងថ្មី Omicron តែមួយមុខ។
ព្រមជាមួយគ្នានេះ វេជ្ជបណ្ឌិត Mike Ryan នាយកផ្នែកសង្គ្រោះបន្ទាន់របស់ WHO ថ្លែងថា “មកទល់ពេលនេះ យើងមានវ៉ាក់សាំងមានប្រសិទ្ធភាពខ្ពស់ ដែលបង្ហាញឲ្យឃើញនូវប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនទាំងអស់ ទាក់ទងនឹងជំងឺធ្ងន់ធ្ងរនិងការសម្រាកនៅមន្ទីរពេទ្យ ហើយគ្មានហេតុផលអ្វីដែលត្រូវរំពឹងថា Omicron ខ្លាំងជាងវ៉ាក់សាំងនោះទេ។”

យោងតាមភស្តុតាងដែលប្រមូលបានជាងពីរសប្ដាហ៍មកនេះ បង្ហាញថា វីរុសបំប្លែងខ្លួន អូមីក្រុង មានសមត្ថភាពចម្លងយ៉ាងរហ័ស និងងាយបំផុត ប៉ុន្តែវាស្ថិតក្នុងស្ថានភាពស្រាលនោះទេ។
ទិន្នន័យដែលបានមកពី អាហ្វ្រិកខាងត្បូង បានឱ្យដឹងថា រោគសញ្ញានៃវីរុសបំប្លែងខ្លួន អូមីក្រុង មានសភាពស្រាល ហើយអាការភាគច្រើនស្រដៀងនឹងជំងឺផ្ដាសាយ ខណៈអ្នកចាក់វ៉ាក់សាំងរួចរាល់ កាន់តែប្រឈមហានិភ័យតិច។ តួយ៉ាងមកទល់នឹងពេលនេះ មិនទាន់មានករណីឆ្លង អូមីក្រុង ណាម្នាក់បានស្លាប់នៅឡើយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ក្រោយរាលដាលខ្លាំងនៅប៉ែកអឺរ៉ុប នេះជារឿង ១០ សំខាន់ខ្លាំង WHO បានបញ្ជាក់ពី Omicron
ចុចអាន៖ ការពិតទាំង ៦ គួរដឹង ពីវីរុសបំប្លែងខ្លួន Omicron ឲ្យច្បាស់ជាងមុនបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


