Connect with us

ព័ត៌មានអន្ដរជាតិ

បាងកក ត្រៀមខ្លួនរួចរាល់ តទល់ជាមួយ Omicron

បានផុស

នៅ

យោងតាមអភិបាលក្រុងបាងកក លោក Aswin Kwanmuang បាននិយាយថា រដ្ឋបាលក្រុងបាងកក (BMA) បានរៀបចំមន្ទីរពេទ្យ និងកន្លែងថែទាំសុខភាពរួចជាស្រេច ដើម្បីដោះស្រាយរាល់ស្ថានភាពដែលអាចកើតឡើងពីវីរុសបំប្លែងខ្លួន Omicron។

អភិបាលក្រុងបាងកក លោក Aswin Kwanmuang

លោក Aswin បាននិយាយកាលពីថ្ងៃសុក្រនៅលើទំព័រ Facebook របស់គាត់ថា ប្រទេសទាំងអស់នៅជុំវិញពិភពលោក កំពុងប្រយុទ្ធប្រឆាំងនឹងវីរុសបំប្លែងខ្លួន Omicron ដោយសារក្តីព្រួយបារម្ភអំពីការចម្លងដ៏លឿនរបស់វា។

ជាការឆ្លើយតប BMA និងភ្នាក់ងារពាក់ព័ន្ធ បានបង្កើនដំណើរការត្រួតពិនិត្យសម្រាប់ភ្ញៀវទេសចរបរទេស ដើម្បីរកមេរោគ ជាពិសេសអ្នកដែលមកពីប្រទេសដែលមានហានិភ័យ។

BMA កំពុងធានាការត្រៀមរៀបចំរបស់ខ្លួន ក្នុងការប្រតិបត្តិការមជ្ឈមណ្ឌលធ្វើចត្តាឡីស័ក និងមន្ទីរពេទ្យ ដោយធ្វើឲ្យប្រាកដថា មានគ្រែ និងការផ្គត់ផ្គង់ថ្នាំ ព្រមទាំងឧបករណ៍វេជ្ជសាស្ត្រគ្រប់គ្រាន់។

លោកបន្តថា បុគ្គលិកសុខាភិបាល BMA ភាគច្រើនបានចាក់វ៉ាក់សាំងដូសទីបី និងត្រូវបានត្រួតពិនិត្យជាប្រចាំជាមួយឧបករណ៍ធ្វើតេស្តអង់ទីហ្សែន ហើយពួកគេគោរពយ៉ាងតឹងរ៉ឹងជាមួយវិធានការបង្ការជាសកល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរបញ្ជាក់ថា ករណីឆ្លងមេរោគ Omicron ដំបូងបង្អស់របស់ប្រទេសថៃ គឺជាអ្នកជំនួញជនជាតិអាមេរិកអាយុ៣៥ឆ្នាំដែលបានធ្វើតេស្តវិជ្ជមាន បន្ទាប់ពីធ្វើដំណើរមកពីប្រទេសអេស្ប៉ាញ។

ទោះបីជាយ៉ាងណាក៏ដោយ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍បញ្ជាក់អំពីការស្លាប់ ឬជំងឺធ្ងន់ធ្ងរពីវីរុសបំប្លែងថ្មីនេះទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ថៃ រកឃើញករណីវីរុសបំប្លែងខ្លួន Omicron បន្ថែមទៀតហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម