ព័ត៌មានអន្ដរជាតិ
អភិបាលក្រុងបាងកក ស្នើឲ្យបុគ្គលិករដ្ឋនិងឯកជនធ្វើការពីផ្ទះ ព្រោះខ្យល់ពុលធ្ងន់ធ្ងរពេក
ស្ថានភាពខ្យល់ពុលនៅប្រទេសថៃ មិនធូរស្រាលទេ ហើយកាន់តែធ្ងន់ធ្ងរលើសដើម ដោយពេលនេះដល់ថ្នាក់អភិបាលក្រុងបាងកក ណែនាំឲ្យបុគ្គលិករដ្ឋនិងឯកជនធ្វើការពីផ្ទះចាប់ពីថ្ងៃទី២៩ដល់ចុងសប្តាហ៍។

តាមការផ្សាយរបស់ Khaosod នៅថ្ងៃពុធទី២៨ខែមករាឆ្នាំ២០២៦ លោក Chatchart Sittipunt និយាយថា កំហាប់ភាគល្អិត PM2.5 នៅបាងកក និងខេត្តជុំវិញ បានកើនឡើងខ្លាំង ជាពិសេសនៅតំបន់ភាគខាងកើតនៃទីក្រុង។
លោក Chatchart បន្តថា មូលហេតុគឺបណ្តាលមកពីការដុតកាកសំណល់កសិកម្ម (ជីវម៉ាស់) ក្នុងខេត្តដែលស្ថិតនៅផ្នែកខាងលើនៃទិសខ្យល់។ ដូច្នេះលោកស្នើឲ្យបុគ្គលិកទាំងអស់ ធ្វើការពីផ្ទះដើម្បីកាត់បន្ថយការបំពុលខ្យល់។

រឿងនេះកើតឡើងបន្ទាប់ពី ទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាភូមិសាស្ត្រព័ត៌មាននិងលំហនៃប្រទេសថៃ (Gistda) ប្រកាសថា ស្ថានភាពខ្យល់ពុលនៅថៃ ឈានដល់កម្រិតគ្រោះថ្នាក់ពណ៌ក្រហម ដែលប៉ះពាល់ខ្លាំងដល់សុខភាពមនុស្ស។
គិតត្រឹមម៉ោង៨ព្រឹក ទីក្រុងបាងកកនិងខេត្តចំនួន១៩ ត្រូវគ្របដណ្តប់ដោយខ្យល់ពុលក្នុងកម្រិតគ្រោះថ្នាក់ខ្លាំង ក្នុងនោះខេត្ត Samut Sakhon ជាកន្លែងធ្ងន់ធ្ងរជាងគេ ដោយកំហាប់ភាគល្អិត PM2.5 ហក់ឡើងដល់១១៦.៤មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ឯណោះ។
ខេត្តផ្សេងទៀត ដែលរងគ្រោះខ្លាំងដោយ PM2.5 កម្រិតធ្ងន់ធ្ងរមានដូចជា៖ Samut Songkhram១០៨.៩ មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់, Nonthaburi ១០២.៨មីក្រូក្រាម, Samut Prakan ១០២.៨មីក្រូក្រាមដូចគ្នា និង Nakhon Pathom ១០១.៤មីក្រូក្រាម ចំណែកបាងកក ១០៤.៧មីក្រូក្រាម៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


