ព័ត៌មានអន្ដរជាតិ
អូស្ត្រាលី ទិញកាំភ្លើងធំពីកូរ៉េខាងត្បូង ចំពេលមានភាពតានតឹងជាមួយ ចិន
អូស្ត្រាលីបានយល់ព្រមទិញកាំភ្លើងធំ K9 ពីកូរ៉េខាងត្បូង ក៏ដូចជាបង្កើនទំនាក់ទំនងរវាងឧស្សាហកម្មការពារជាតិរបស់ពួកគេ ខណៈដែលប្រទេសទាំងពីរបានពង្រឹងភាពជាដៃគូសន្តិសុខដ៏ទូលំទូលាយថ្មីមួយ ចំពេលមានភាពតានតឹងកើនឡើងជាមួយប្រទេសចិន ។

ប្រទេសទាំងពីរក៏បានសន្យាផងដែរក្នុងការជំរុញពាណិជ្ជកម្មរ៉ែសំខាន់ៗ និងថាមពលស្អាតនៅ ក្នុងកតិកាសញ្ញាដែលបានចុះហត្ថលេខាដោយប្រធានាធិបតី Moon Jae-in និងនាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison នៅ ទីក្រុង Canberra នៅ ថ្ងៃចន្ទនេះ ខណៈវាគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំអន្តរជាតិទាំងពីរ ចាប់តាំងពីបានចាប់ផ្តើមបើកព្រំដែនរបស់ខ្លួនឡើងវិញក្នុងខែនេះ ។
លោក Morrison បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំង ៤ ថា “យើងសូមចែករំលែកទស្សនៈអំពីតួនាទីនៃលទ្ធិប្រជាធិបតេយ្យសេរីនៅ ក្នុងពិភពលោកបច្ចុប្បន្ន និងជាពិសេសនៅ ក្នុងឥណ្ឌូ-ប៉ាស៊ីហ្វិក” ។

លោកបាននិយាយថា “យើងដឹងវាមានសារៈសំខាន់ប៉ុណ្ណាសម្រាប់នីតិរដ្ឋ សម្រាប់អង្គការពហុភាគីដែលផ្អែកលើសណ្តាប់ធ្នាប់ពិភពលោកដែលអនុគ្រោះដល់សេរីភាព ដែលប្រទេសក្នុងតំបន់របស់យើងអាចមានជម្រើស ជម្រើសក្នុងសេដ្ឋកិច្ច ជម្រើសសម្រាប់សន្តិភាព និងសន្តិសុខរបស់ពួកគេ” ។ .
គួរបញ្ជាក់ថា កិច្ចពិភាក្សានេះធ្វើឡើង នៅ ពេលដែលលោក Morrison ស្វែងរកទំនាក់ទំនងសន្តិសុខកាន់តែរឹងមាំជាមួយប្រទេសលទ្ធិប្រជាធិបតេយ្យដែលមានគំនិតដូចគ្នាក្នុងគោលបំណងដើម្បីធ្វើសកម្មភាពប្រឆាំងនឹងអ្វីដែលលោកមើលឃើញថាជាការបង្កើនការអះអាងរបស់ចិននៅ ក្នុងឥណ្ឌូ-ប៉ាស៊ីហ្វិក ។

ទន្ទឹមនោះ ទីក្រុងប៉េកាំងក៏បានខឹងសម្បារយ៉ាងខ្លាំងចំពោះកិច្ចព្រមព្រៀងរបស់អូស្រ្តាលីជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសដែលបានប្រកាសកាលពីខែកញ្ញា ដើម្បីជួយសាងសង់កងនាវាមុជទឹកនុយក្លេអ៊ែរថ្មី ដោយនិយាយថា ភាពជាដៃគូថ្មីនឹងធ្វើឲ្យមានការប្រកួតប្រជែងអាវុធនៅ ក្នុងតំបន់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Alarabiya News
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


