ព័ត៌មានជាតិ
អាជ្ញាធរខេត្ត ទុកពេល ២ថ្ងៃ ឱ្យម្ចាស់ផ្ទះ ៤ គ្រួសារទៀត ប្រញាប់រុះរើ ចេញពីផ្ទះល្វែងទ្រុឌទ្រោម
ក្រុមការងារចម្រុះខេត្តដឹកនាំដោយលោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង នៅ ល្ងាចថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២១ បានប្រកាសទុកពេល ២ ថ្ងៃឱ្យម្ចាស់ផ្ទះ ៤ គ្រួសារទៀតដែលរស់នៅ ក្នុងសំណង់ចាស់ទ្រុឌទ្រោមទាំង ១៣ ល្វែង មិនទាន់រុះរើចេញ ប្រញាប់រុះរើចេញ ព្រោះតែខ្លាចសំណង់នេះដែលមានអាយុកាល ៩០ឆ្នាំហើយនោះរលំបាក់ខូចខាតដល់ទ្រព្យសម្បត្តិ និងអាយុជីវិត។ ប៉ុន្តែបើហួសកាលកំណត់ ២ថ្ងៃបន្ទាប់នេះ អាជ្ញាធរមានសមត្ថកិច្ច និងចាត់វិធានការរដ្ឋបាលតាម ផ្លូវច្បាប់មិនលើកលែងឡើយ។

លោក សាន់ យូ បានឲ្យដឹងថា កន្លងមកអាជ្ញាធរក្រុង និងខេត្តព្រមទាំងក្រសួងពាក់ព័ន្ធ បានចេញលិខិតជូនដំណឹងឱ្យប្រជាពលរដ្ឋទាំង ១២ គ្រួសាររស់នៅ លើផ្ទះ១៣ល្វែងនេះចាកចេញពីសំណង់ដែលទ្រុឌ ទ្រោមនេះ ដែលការជូនដំណឹងមក ដល់ពេលនេះមានរយៈពេល៣ឆ្នាំហើយទើបពួកគាត់ព្រមចាកចេញ។
ទន្ទឹមនេះដែរ អាជ្ញាធរខេត្តសំណូមពរឲ្យប្រជាពលរដ្ឋជាម្ចាស់ ផ្ទះ១៣ ល្វែង ចំនួន១២ គ្រួសារធ្វើលិខិតរួមគ្នាមួយ ដើម្បីសុំច្បាប់វាយកំទេចសំណង់ទ្រុឌទ្រោមនេះចោល។ ដោយរដ្ឋបាលខេត្តថា នឹងជួយសម្រួលចេញច្បាប់វាយកំទេចសំណង់នេះចោលឱ្យបានលឿន។

ការងារបន្ទាប់នោះ គឺប្រជាពលរដ្ឋជាម្ចាស់ផ្ទះទាំ ង១៣ល្វែងនេះ ត្រូវធ្វើលិខិតសុំ ច្បាប់សាងសង់ផ្ទះលែ្វងនេះឡើង វិញ ដែលរដ្ឋបាលខេត្តថានឹងជួយសម្រួលក្នុងការជួយគូរប្លង់និងចេ ញច្បាប់សាងសង់នេះឲ្យបានលឿនផងដែរ។
នៅ ល្ងាច ថ្ងៃទី១៤ ខែធ្នូនេះ ចំពោះម្ចាស់ផ្ទះល្វែងចំនួន ៩ ផ្ទះ ដែលបានចាកចេញហើយនោះក្រុមការងារចម្រុះបានទិញសោយកមកចាក់បិទទ្វារផ្ទះទាំងអស់នោះ ដោយមិនអនុញ្ញាតឲ្យអ្នកណាចេញចូលទៀតឡើយ។ ហើយក៏បា នចងខ្សែព័ទ្ធពីមុខផ្ទះ និងដាក់ស្លាកសញ្ញា សំណង់គ្រោះថ្នាក់ផងដែរ ដើម្បីទប់ស្កាត់គ្រោះថ្នាក់ជាយថា ហេតុ ព្រោះតែខ្លាចសំណង់ដ៏ទ្រុឌ ទ្រោមខាងលើនេះរលំបាក់៕


ឈៀងថារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


