ព័ត៌មានជាតិ
១១ខែ ឆ្នាំនេះ ស៊ីម៉ាក់ បានកម្ទេចចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះជាង៨ម៉ឺនគ្រាប់
នៅក្នុងរយៈពេល១១ខែ ឆ្នាំ២០២១ នេះ អង្គភាពស៊ីម៉ាក់ បានរកឃើញ និងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទប្រមាណជាង៨ម៉ឺនគ្រាប់នៅលើផ្ទៃដីប្រមាណជាង៩០លានម៉ែត្រក្រឡា។ នេះបើតាមលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ដែលបានបង្ហាញឱ្យដឹងនៅលើទំព័រហ្វេសប៊ុករបស់លោក។

លោក ហេង រតនា បានអះអាងថា នៅក្នុងកិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម បានរំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់សរុបទំហំ៩១.៩១៩.៩៧២ ម៉ែត្រក្រឡា ស្មើនឹងជាង៩២%នៃផែនការ ដោយរុករកឃើញ និងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទសរុបចំនួន៨២.១៣៨គ្រាប់។ ក្នុងនោះ គ្រាប់មីនប្រឆាំងមនុស្សចំនួន១៦.១៣៨គ្រាប់ មីនប្រឆាំងរថក្រោះចំនួន៣២៣គ្រាប់ គ្រាប់បែកទម្លាក់ពីយន្ដហោះ៣៩គ្រាប់ គ្រាប់បែកចង្កោម៨.០៩០គ្រាប់ មីនច្នៃចំនួន១៧គ្រាប់ និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទមានចំនួន៥៧.៥៣១គ្រាប់។

បើតាមលោកអគ្គនាយកស៊ីម៉ាក់ នៅក្នុងរយៈពេល១១ខែនេះ អង្គភាពស៊ីម៉ាក់ និងបណ្តាញស្ម័គ្រចិត្តតាមភូមិ ឃុំ ស្រុក បានចុះធ្វើការផ្សព្វផ្សាយ អប់រំ ការយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមដល់ក្រុមគោលដៅបានចំនួនជាង១៦,០០០លើក ដោយចុះជួបតាមខ្នងផ្ទះមានចំនួនជាង ៦០០,០០០ខ្នងផ្ទះ មានប្រជាពលរដ្ឋចូលរួមសរុបចំនួនជិត១លាននាក់។ ជាមួយគ្នានេះ ក្រុមការងារក៏បានចុះពិនិត្យទីតាំងគ្រាប់មីននិង យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលប្រជាពលរដ្ឋបានរាយការណ៍ និងបាន កម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ បានចំនួនជិត១៥,៤០០គ្រាប់ និងអាវុធធុន ស្រាលមួយចំនួនទៀត។

គួរបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ឆ្នាំ២០១៨-២០២៥ បានឲ្យដឹងថា នៅកម្ពុជា មានផ្ទៃដីសង្ស័យមានផលប៉ះពាល់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណជាង ១៩៧០គីឡូម៉ែត្រការ៉េ ក្នុងនោះ ប្រមាណ ៨៧៧គីឡូម៉ែត្រការ៉េ ជាដីមានផលប៉ះពាល់ខ្ពស់ដោយសារមីន ៤៩៩គីឡូម៉ែតការ៉េ ជាដីប៉ះពាល់ដោយគ្រាប់បែកចង្កោម និង ៣៣៣គីឡូម៉ែត្រការ៉េ ជាដីមានផលប៉ះពាល់ដោយសារសំណល់ជាតិផ្ទុះពីសង្រ្គាម។ ផ្ទៃដី មានគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជិត២ពាន់គីឡូម៉ែត្រការ៉េនេះ កម្ពុជាត្រូវការថវិកាប្រមាណ ៤០៦លានដុល្លារសម្រាប់បោសម្អាតរយៈពេលពីឆ្នាំ ២០១៨ ដល់ឆ្នាំ២០២៥ខាងមុខ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


