អត្ថាធិប្បាយ
ឆ្ងល់ណាស់! ម៉េចក៏ផ្ទុះអាវុធប៉ុន្មានថ្ងៃនេះ អត់ឃើញទាហានថៃជាន់មីនអ៊ីចឹង ឫក៏មីនចេះរត់ទៅលាក់ខ្លួនក្នុងត្រង់សេបាត់ហើយ?
ប៉ុន្មានថ្ងៃនេះ កងទ័ពការពារជាតិកម្ពុជាបានប្រយុទ្ធតបតកំដរពួកទាហានឈ្លានពានថៃទាំងថ្ងៃទាំងយប់ មិនឱ្យទាហានឈ្លានពានឈានជើងដណ្តើមកាន់កាប់ទឹកដីកម្ពុជាបានមួយចំណែកណាឡើយ។ ជំនាញប្រយុទ្ធ និងយុទ្ធសាស្រ្តប្រើប្រាស់សព្វាវុធរបស់កងទ័ពកម្ពុជា បានវាយបង្រ្កាប និងបណ្តេញទាហានឈ្លានពានថៃឱ្យស្លាប់ របួស និងបាក់ទ័ពរត់ប្រោសអាយុពេញដងព្រៃ។ ប៉ុន្តែ ឆ្ងល់ណាស់ថា រត់ប្រសាចពេញព្រៃបែបនេះហើយ តែមិនទាន់លឺសោះឡើយថា មានទាហានថៃជាន់មីនសោះ ឬមួយក៏មីននោះ ជាន់លែងផ្ទុះ ឬមួយក៏មីនចេះរត់ចូលទៅលាក់ខ្លួនក្នុងត្រង់សេ (លេណដ្ឋាន)បាត់ហើយ។

វាពិតជារឿងចម្លែកណាស់ មុនពេលដែលទាហានថៃបើកការវាយប្រហារឈ្លានពានកម្ពុជាទាំងកម្រោល និងទាំងខុសច្បាប់នោះ យើងតែងតែលឺជាញឹកញាប់ និងមានការផ្សាយជាបន្តបន្ទាប់ថា ទាហានថៃម្នាក់នេះ ម្នាក់នោះ ដើរជាន់មីន ពេលដើរល្បាតក្នុងទឹកដីរបស់ខ្លួន។ ជាន់ហើយជាស្វ័យប្រវត្តិតែម្តង គឺកងទ័ពគេ រដ្ឋាភិបាលគេចោទទាំងងងើលថា មីនដែលជាន់នោះជាមីនថ្មី ហើយថាទាហានកម្ពុជា ជាអ្នកលួចដាក់មីន។ ចុះពេលនេះ ហេតុអ្វីមិនឃើញមានជាន់មីនថ្មីទៀតអ៉ីចឹង? បាត់មីនទាំងនោះទៅណាហើយ? លេបចូលក្នុងដីបាត់ ឬហោះទៅលើមេឃបាត់ ឬរត់ទៅពួនលាក់ខ្លួនក្នុងលេណដ្ឋាន?

មកដល់ម៉ោងនេះ អ្វីដែលយើងទទួលបាន គឺថាទាហានឈ្លានពានថៃស្លាប់រាប់រយនាក់នៅក្នុងព្រៃ ដោយសារតែអាវុធកម្ទេចពួកឈ្លានពាន គឺBM21 ប្រព័ន្ធបាញ់កាំជ្រួចប្រតិកម្មរហ័ស៤០កាណុងរបស់កម្ពុជា តែមិនបានទទួលព័ត៌មានសោះឡើយថា បានស្លាប់ដោយសារមីន ឬរបួសដាច់ដៃ ដាច់ជើង ដោយសារតែមីននោះ។ តាំងពីថ្ងៃដំបូងដែលទាហានថៃចាប់ផ្តើមបង្កហេតុ បើកការវាយប្រហារឈ្លានពានកម្ពុជាមក យើងបានតាមដានយ៉ាងយកចិត្តទុកដាក់បំផុតលើបណ្តាញសង្គមផ្លូវការរបស់រដ្ឋាភិបាលថៃ កងទ័ពថៃ និងសារព័ត៌មាននានារបស់ថៃ គឺមិនបានប្រទះសោះថា ទាហានថៃបានស្លាប់ ឬរបួស ដោយសារតែដើរជាន់មីន ហើយក៏លែងលឺទៀតដែរពាក្យថា កម្ពុជាបានដាក់មីនថ្មី ដើម្បីស៊ីជើងទាហានថៃនោះ។

បែបនេះ យើងអាចសន្និដ្ឋានលេងៗបានហើយថា ហេតុអ្វីបានជាទាហានថៃចេះតែដើរជាន់មីនមុនពេលបើកការឈ្លានពានកម្ពុជា? មីនដែលជាន់នោះ បើតាមការអះអាងរបស់ថៃ គឺជាមីនថ្មីទៅទៀត។ ច្បាស់អស់សង្ស័យហើយពេលនេះ គឺ«ថៃដាក់មីនខ្លួនឯង ហើយប្រើឱ្យកូនទាហានដែលគ្នាមិនដឹងអី ទៅដើរជាន់ដើម្បីបានលេសបើកការវាយប្រហារមកលើកម្ពុជា»។ ល្បិចសាច់កម្មនេះ គឺភាគីថៃធ្លាប់បានប្រើម្តងរួចហើយកាលពីចូលឈ្លានពានកម្ពុជាលើកទី១កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ។ នៅសុខៗ ស្រាប់តែទាហានថៃដើរជាន់មីនជាបន្តបន្ទាប់ ប៉ុន្តែ ពេលប្រយុទ្ធគ្នាជាមួយកងទ័ពការពារជាតិកម្ពុជា ក៏លែងលឺថាដើរជាន់មីនទៀត វាពិតជាចម្លែក និងគួរឱ្យអស់សំណើចមែនទែន។
លើកនេះ ពួកថៃចង់លេងល្បិចសាច់កម្ម យកការជាន់មីន ជាការបង្កហេតុ ដើម្បីបានលេសវាយប្រហារឈ្លានពានកម្ពុជាទៀត ប៉ុន្តែ រាជរដ្ឋាភិបាលកម្ពុជា និងកងទ័ពកម្ពុជា ដឹងច្បាស់ពីល្បិចកលមិនថ្លៃថ្នូរនេះ ក៏ប្រើប្រាស់ការតស៊ូមតិលើឆាកអន្តរជាតិបកអាក្រាតពីល្បិចកលនេះ។ ហេតុដូច្នេះហើយ ពួកឈ្លានពាន ក៏បានប្រើល្បិចថ្មី ចោទកម្ពុជាថាបានបាញ់ប្រហារទៅទឹកដីគេមុន។ នេះ គឺជារឿងដ៏គួរឱ្យអស់សំណើចណាស់ វាមិនដែលប្រទេសដែលស្រឡាញ់សន្តិភាព តែងតែចង់បានការដោះស្រាយបញ្ហាដោយសន្តិវិធី និងគោរពយ៉ាងខ្ជាប់ខ្ជូននូវបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព ទៅបាញ់ប្រហារគេមុន ឬនិយាយបែបម្យ៉ាងទៀតថា មិនដែលប្រទេសតូច ទៅបើកការវាយប្រហារប្រទេសធំ ប្រទេសអ្នកមាននោះទេ វាមិនអាចទៅរួចទេ។ គឺថៃទៅវិញទេ ដែលមានមហិច្ឆតាចង់បានទឹកដីកម្ពុជា បានបើកការវាយប្រហារឈ្លានពានមកលើដែនអធិបតេយ្យភាព និងជនស៊ីវិលកម្ពុជា។ ដោយសារតែមិនមានជម្រើស កងទ័ពកម្ពុជាក្រោមការដឹកនាំប្រយុទ្ធដោយមេទ័ពកំពូលដ៏ឆ្នើមរបស់កម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ខំចិត្តបើកការប្រយុទ្ធតបតនឹងកងទ័ពឈ្លានពានយ៉ាងស្វិតស្វាយជាទីបំផុត។ គិតមកដល់នេះ កងទ័ពឈ្លានពានថៃបានចោលសាកសពយ៉ាងច្រើននៅក្នុងព្រៃ ហើយកងទ័ពក៏អង់អាចក្លាហានកម្ពុជា កំពុងជើងឈរ គ្រប់គ្រងដែនអធិបតេយ្យភាពរបស់ខ្លួនយ៉ាងរឹងមាំជាទីបំផុត៕
ដោយ៖ វណ្ណ សុគន្ធា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


