Connect with us

ព័ត៌មានអន្ដរជាតិ

អតីត​និស្សិត​​តវ៉ា​ លោក​ Boric ក្លាយ​ជា​​ប្រធានាធិបតី​ឈីលីក្មេង​បំផុត

បានផុស

នៅ

បុរស​ឆ្វេង​និយមបាន​ក្លាយ​ជា​ប្រធានាធិបតី​ប្រទេស​ឈីលី​ក្មេង​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ បន្ទាប់​ពី​បាន​យក​ឈ្នះ​គូ​ប្រជែង​ស្តាំ​និយម។​

ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​ពេល​នេះ​រាប់​សន្លឹក​ឆ្នោត​បាន​ជោត​៩៧%​ហើយ ខណៈ​លោក Gabriel Boric ទទួល​បាន​សំឡេង​គាំទ្រ​៥៥.៨​%​ដែល​​នាំ​មុខ​១២​%​លើ​គូ​ប្រជែងស្តាំ​និយម Jose Antonio Kast។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រំលឹក​កាល​ពី១០​ឆ្នាំ​មុន​ លោក Gabriel Boric គ្រាន់​តែ​ជា​​អ្នក​ដឹក​នាំ​សិស្សានុសិស្ស​ម្នាក់​នៅ​​ប្រទេស​ឈីលី​ ប្រមូល​ផ្តុំ​គ្នា​តវ៉ា​​រឿង​​​ប្រព័ន្ធ​អប់រំឯកជន​​​ដែល​មាន​សិស្ស​រាប់​ពាន់​នាក់​ចូល​រួម​នៅ Santiago។

ឥឡូវ​នេះ​សមាជិក​សភា​អាយុ​៣៥​ឆ្នាំ​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​​ខ្លាំង​ពី​មហា​ជនរហូត​យក​ឈ្នះ​​គូ​ប្រជែង​ដ៏​មាន​ឥទ្ធិពល​​​លោក Jose Antonio Kast អាយុ​៥៥​ឆ្នាំ​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​ជុំ​ទី២​កាល​ពី​ថ្ងៃ​អាទិត្យ​។

លោក Boric ​បាន​​ក្លាយ​ជា​ប្រធានាធិបតី​វ័យ​ក្មេង​បំផុត និង​ឆ្វេង​និយម​បំផុត​​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នា​​សម័យ​កាល​ទំនើប​របស់​ឈីលី។

លោក Boric បាន​កំពុង​ដឹក​នាំ​ក្រុម​សម្ព័ន្ធ​ចម្រុះធំ​មួយ​រាប់​ទាំង​គណបក្ស​កុម្មុយនិស្ត និង​​បាន​​ឈ្នះ​ពាន​គំរូ​សុខមាលភាព​រដ្ឋ​ដែល​សន្យាដោះ​ស្រាយ​វិសមភាព​សង្គម។ កាល​ពី​ខែ​មុន នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជុំ​ទី​១ លោក​ទទួល​បាន​សំឡេង​គាំទ្រ​ជិត​២៦​% ខណៈ លោក Kast ដែលជា​អ្នក​ការពារ​ដ៏​រឹង​មាំ​​លើ​​សម័យ​កាល​របស់​អតីត​មេ​ដឹក​នាំ​ផ្តាច់​ការ​ឧត្តម​សេនីយ៍ Augusto Pinochet ទទួល​បាន​សំឡេង​គាំទ្រ​២៨​% ប៉ុន្តែ​នៅ​ជុំ​ទី​២​លោក Boric យក​ឈ្នះ​តែ​ម្តង។

សម្រាប់អ្នក​រិះ​គន់​ថា បុរស​វ័យ​ក្មេង​ Boric ជា​បុគ្គល​ជ្រុល​និយម និង​ខ្វះ​បទ​ពិសោធ។ ប៉ុន្តែការ​រិះ​គន់​ទាំង​នោះ​កំពុង​ក្លាយ​ជា​គុណ​សម្បត្តិ​ជំរុញ​ឲ្យ​​លោក​កាន់​​ល្បី​ក្នុង​ចំណោម​យុវជន​ឈីលី ដែល​ភាគ​ច្រើន​ស្គាល់​លោកកំឡុង​ពេល​​ពីរ​ឆ្នាំ​ចុង​ក្រោយ​នៃ​វិបត្តិ​សង្គម។

ក្នុង​ខែ​តុលា ឆ្នាំ​២០១៩ ការ​តវ៉ា​ដ៏​ធំ​សម្បើម​មួយ​បាន​កើត​ឡើង​ក្នុង​ប្រទេស​នៅ​ពេល​មនុស្ស​រាប់​ម៉ឺន​នាក់​ទាម​ទារ​ឲ្យ​មាន​ប្រាក់​សោធននិវត្តរ៍​​ប្រសើរ​ឡើង កំណែ​ទម្រង់​វិស័យ​អប់រំ និងការ​បញ្ចប់​​​ប្រព័ន្ធ​សេដ្ឋកិច្ច​​ដែល​ពួក​គេ​​ជឿ​ថា អនុគ្រោះ​ដល់​ក្រុម​អ្នក​មាន​។

ភ្លាម​ៗ​នោះ លោក Boric បាន​ក្លាយ​ជា​តំណាង​ដែល​មាន​​​វោហាសាស្ត្រ​​ដ៏​មាន​ឥទ្ធិពល​ និង​ទាក់​ទាញ​អ្នក​គាំទ្រ​​ក្នុង​ចលនា​សង្គម ព្រម​ទាំង​ធ្វើ​ឲ្យ​ភាព​ដឹក​នាំ​របស់​លោក​ត្រូវ​បាន​​ប្រឆាំង​ដោយ​ក្រុម​សម្ព័ន្ធ​ចម្រុះ​កណ្តាល-ស្តាំ​និយម​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ពី​ឆ្នាំ​១៩៩០​ដល់​២០១០។

ចលនា​នោះ​បាន​នាំ​ឲ្យ​ប្រធានាធិបតី​ផុត​អាណត្តិលោក Sebastian Pinera យល់​ព្រម​​លើ​ប្រជា​មតិ​មួយ​ដើម្បី​ផ្លាស់​ប្តូរ​វិសោធកម្ម​​​រដ្ឋ​ធម្មនុញ្ញដែល​​បន្សល់​ទុក​​​ពី​របប​ផ្តាច់​ការ​ហូរឈាម​របស់​លោក Pinochet។ កាល​ពី​ឆ្នាំ​មុន ពលលរដ្ឋ​ឈីលី​ភ្លូក​ទឹក-ដី​បោះ​ឆ្នោត​គាំទ្រ​លើ​សេចក្តី​ព្រាង​​ផ្លាស់​ប្តូរ​នេះ។ ផែន​ការ​នោះ​ឥឡូវ​នេះ​បាន​ដំណើរ​ការ​ដែល​រដ្ឋ​ធម្មនុញ្ញ​ថ្មី​​នឹង​ត្រូវ​បាន​បោះ​ឆ្នោត​​នា​ពាក់​កណ្តាល​ឆ្នាំ​២០២២។

ទម្រង់​នយោបាយ​របស់លោក Boric កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​មហា​ជន ​ក្នុង​នោះ​មាន​​សំណើរ​សម្រាប់​ប្រព័ន្ធ​សុខាភិបាល​សាធារណៈ​រួម​បញ្ចូល​កាន់​តែ​ច្រើន លុប​បំបាត់​បំណុល​របស់​សិស្ស បង្កើន​ពន្ធ​សម្រាប់​ទ្រព្យ​សម្បត្តិ​របស់​អ្នក​មាន និងការ​កែ​ប្រែ​ប្រព័ន្ធ​សោធន​​ឯកជន​របស់​រដ្ឋ​ដែល​​​បន្សល់​ទុក​ពី​របប​យោធា​របស់​លោក Pinochet ជា​ដើម៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២៦ នាទី មុន

ក្រុមហ៊ុនលក់អចលនទ្រព្យ IPIN បានផ្លាស់ប្ដូរការិយាល័យទៅអគារលំដាប់ផ្កាយកណ្ដាលក្រុងភ្នំពេញ ក្រោយជោគជ័យក្នុងវិស័យនេះរយៈពេល ៣ឆ្នាំកន្លងមក

សេចក្ដីជូនដំណឹង៥៥ នាទី មុន

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញ​ចូលរួម​ពិគ្រោះថ្លៃការផ្គត់ផ្គង់សម្ភារៈ​ និង​បរិក្ខារបច្ចេកទេស​ព័ត៌មានវិទ្យា របស់សាលាមធ្យមសិក្សា​សុខាភិបាលភូមិភាគបាត់ដំបង

សេដ្ឋកិច្ច២ ម៉ោង មុន

ឥណ្ឌា​វ៉ា​ដាច់​គូ​ប្រជែង​​នៅ​អាស៊ី​ផ្សេង​ទៀត​​ ក្លាយ​ជា​មជ្ឈ​មណ្ឌល​ទិន្នន័យ​ធំ​ផុត​ បន្ទាប់​ពី​ចិន​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ចិន នឹង​ប្រើ​កម្លាំង​បាយ បញ្ឈប់​​ការ​ទាមទារ​ឯករាជ្យ​របស់​តៃវ៉ាន់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អេហ្ស៊ីប ទាមទារឲ្យ អ៊ីស្រាអែល ដកខ្លួនចេញពីច្រកឆ្លងកាត់ទីក្រុង Rafah

កីឡា២៣ ម៉ោង មុន

អបអរសាទរ! វិសាខា ឈ្នះជើងឯក WSVI ក្រោយបំបាក់ម្ចាស់ផ្ទះ Win Streak ៣-១

សន្តិសុខសង្គម៣ ម៉ោង មុន

នាយកកំពង់ចម្លងភ្នំពេញ អរិយក្សត្រ សម្រេចបញ្ឈប់អ្នកបើកបរស្រឡាងម្នាក់ក្រោយបែកធ្លាយកាយវិការយកជើងបញ្ជាចង្កូត

សន្តិសុខសង្គម១១ ម៉ោង មុន

គយចល័តតំបន់៦ នៅមិនទាន់ចេញលទ្ធផលយ៉ាងណានោះទេ ពាក់ព័ន្ធការចុះដកហូតទូរស័ព្ទជាង១ពាន់គ្រឿងនៅខេត្តត្បូងឃ្មុំ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុនជប៉ុន MIRARTH Green Tech នឹងសម្ពោធរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ នាថ្ងៃស្អែក

ព័ត៌មានជាតិ៨ ម៉ោង មុន

ទំនប់​ស្ទាក់ទឹក​​ស្អាត​ដ៏​ធំមួយ​​​លើ​ភ្នំ​បូកគោ បញ្ចប់​សាងសង់​នៅ​ ២ ខែ​ទៀត ​អាច​ផ្ទុក​ទឹក​បាន ១ លាន​​ម៉ែត្រ​គីប​

Sokha Hotels

ព័ត៌មានពេញនិយម