សុខភាព
ជួបបញ្ហាច្រាលអាស៊ីដក្រពះ គួរដឹងពីអាហារគួរហូប និងមិនគួរ
ការច្រាលអាស៊ីដក្រពះ គឺជាបញ្ហានៃការរំលាយអាហារទូទៅមួយ កើតឡើងនៅពេលអាស៊ីដរបស់ក្រពះច្រាលចូលទៅក្នុងបំពង់អាហារវិញ។ បញ្ហាច្រាលអាស៊ីដក្រពះម្ដងម្កាលមិនមែនជារឿងចម្លែកនោះទេ ប៉ុន្តែអ្នកខ្លះអាចកើតមានបញ្ហាញឹកញាប់ ដោយមិនស្រួលខ្លួន ហើមពោះ និងភើស្ទើរតែគ្រប់ពេល នៅពេលញ៉ាំអាហារ។ បើគ្នាយើងមានបញ្ហាច្រាលអាស៊ីដក្រពះគួស្វែងរកជំនួយពីគ្រូពេទ្យ។ ទន្ទឹមនឹងនេះដែរ អ្នកមានបញ្ហានេះ ក៏គួរប្រយ័ត្នប្រយែងចំពោះអាហារដែរ។

១.អាហារអាចធ្វើឲ្យក្រហាយទ្រូង(ច្រាលអាស៊ីដ)
អាហារមួយចំនួនអាចធ្វើឲ្យក្រហាយទ្រូង ដោយធ្វើឲ្យសាច់ដុំខ្ជឹបបំពង់អាហារមិនសូវធ្វើការ និងពន្យារពេលនៃដំណើរការរំលាយអាហារ នាំឲ្យអាហារនៅក្នុងក្រពះយូរ មិនងាយរំលាយ។ អាហារទាំងនោះមានដូចជា៖
- អាហារចៀន
- អាហារកែច្នៃ
- ភីហ្សា
- ដំឡូងបារាំងនិងអាហារកែច្នៃផ្សេងទៀត
- ម្សៅម្ទេសនិងម្រេច
- សាច់ខ្លាញ់ដូចជា សាច់ក្រកនិងសាច់ជ្រូកបន្ទះ
- ឈីស
អាហារផ្សេងទៀតដែលអាចបង្កបញ្ហាដូចគ្នារួមមាន៖
- ទឹកជ្រលក់ប៉េងប៉ោះ
- ផ្លែក្រូច
- សូកូឡា
- ម្ទេសប្លោក
- ភេសជ្ជៈកំប៉ុង
២.អាហារជួយការពារការច្រាលជាតិអាស៊ីដ
ខាងក្រោមនេះជាអាហារបីប្រភេទដែលគ្នាយើងគួរតែញាំដើម្បីជួយបង្ការបញ្ហាច្រាលអាស៊ីដក្រពះ៖
– អាហារមានជាតិសរសៃខ្ពស់
អាហារមានជាតិសរសៃធ្វើឱ្យយើងមានអារម្មណ៍ថាឆ្អែត ដូច្នេះយើងអាចនឹងមិនសូវញាំច្រើន ដែលអាចកាត់បន្ថយដល់ការក្រហាយទ្រូង។ យើងអាចទទួលបានជាតិសរសៃពីអាហារទាំងនេះ៖
- ធញ្ញជាតិដូចជា oatmeal និងអង្ករសំរូប
- ដំឡូងជ្វា ការ៉ុតនិងឆៃថាវ
- បន្លែបៃតងដូចជា ទំពាំងបារាំង ខាត់ណាខៀវ និងសណ្ដែកបៃតង
– អាហារមានសារធាតុអាល់កាឡាំង
អាហារអាល់កាឡាំងរួមមាន៖
- ផ្លែចេក
- ផ្លែឪឡឹក
- ផ្កាខាត់ណា
- សណ្ដែកដី គ្រាប់ស្វាយចន្ទី អាល់ម៉ុន
– អាហារមានជាតិទឹក
ការញ៉ាំអាហារដែលមានជាតិទឹកច្រើនអាចធ្វើឱ្យអាស៊ីដក្រពះថយចុះ។ អាហារសម្បូរជាតិទឹករួមមាន៖
- ត្រសក់
- សាឡាត់
- ឪឡឹក
- ទឹកស៊ុបរំងាស់
- តែរុក្ខជាតិ

ពេលណាគួរទៅជួបជាមួយពេទ្យ
ប្រសិនបើមានការក្រហាយទ្រូងពីរដងឬច្រើនដងក្នុងមួយសប្ដាហ៍ ហើយបើទោះជាយើងប្ដូររបបអាហារហើយក៏នៅតែមិនបាត់យើងគួរតែពិគ្រោះជាមួយគ្រូពេទ្យពីបញ្ហានេះ។ គ្រូពេទ្យ អាចធ្វើតេស្តដើម្បីវាស់ជាតិអាស៊ីដក្នុងក្រពះនិងមើលថាតើការច្រាលអាស៊ីដញឹកញាប់អាចធ្វើឱ្យខូចបំពង់អាហាររបស់យើងឬទេ៕
ចុចអាន៖៣ វិធីងាយៗ ទទួលបានសុខភាពល្អ គ្រាន់តែអានស្លាកសញ្ញាសំគាល់លើផលិត
ចុចអាន៖រោគសញ្ញានៃភាពតានតឹងក្នុងក្រពះ ៤ ធំៗ អាចគ្រោះថ្នាក់ខ្លាំង បើទុកយូរ និងវិធីព្យាបាល
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


