នយោបាយ
ព្រឹកនេះគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាបើកសន្និបាត ដើម្បីបោះឆ្នោតបេក្ខភាពនាយករដ្ឋមន្រ្តី
នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បើកសន្និបាតលើកទី៤៣ អាណត្តិទី៥ របស់ខ្លួន ដើម្បីបោះឆ្នោតសម្រេចលើបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ថ្ងៃអនាគត អមដោយរបៀបវារៈចំនួន៣ផ្សេងទៀត។

សន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣នេះ នឹងរៀបចំឡើងក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការកណ្តាល រួមទាំងថ្នាក់ដឹកនាំជាច្រើនផងដែរ។

ទាក់ទងសន្និបាតនេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានឲ្យដឹងថា សន្និបាតគណៈកម្មាធិការកណ្ដាលគណបក្សនាព្រឹកនេះ ធ្វើឡើងក្នុងរបៀបវារៈចំនួន៤រួមមាន:
ទី១. ដើម្បីបោះឆ្នោតជ្រើសតាំងអនុប្រធានគណបក្សចំនួន២ រូបបន្ថែម។
ទី២. ដើម្បីបោះឆ្នោតគាំទ្របេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សនាពេលអនាគត។
ទី៣. មតិណែនាំរបស់សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស ឆ្ពោះទៅរកការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ ២០២២ ខាងមុខ។
និងទី៤. មតិណែនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស។
មានប្រសាសន៍នៅក្នុងឱកាសចុះត្រួតពិនិត្យ ការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី នៅខេត្តកណ្តាល កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០២១ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នៅថ្ងៃទី២៤ ខែធ្នូ ខាងមុខនេះ សមាជិក-សមាជិការគណបក្សបានត្រៀមរួចហើយ ដើម្បីចូលរួមសន្និបាតគណៈកម្មាធិការកណ្តាលគណបក្ស ដើម្បីសម្រេចទៅលើបេក្ខភាព នាយករដ្ឋមន្រ្តីបន្តវេន និងមានកិច្ចការងារមួយចំនួន ដែលគណៈកម្មាធិការត្រូវធ្វើ។

ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានហៅថា នេះជាភាពល្ងង់របស់ក្រុមប្រឆាំង ដែលស្មើនឹងលើកដុំថ្ម ទំលាក់លើជើងខ្លួនឯង។ សម្តេចថា មិនមែនអត់ពី ហ៊ុន សែន ទៅ ដល់វេនពួកគេនោះទេ។
សម្តេចតេជោ ហ៊ុន សែន កាលពីពេលថ្មីៗនេះ បានប្រកាសគាំទ្រលោក ហ៊ុន ម៉ាណែតជា បេក្ខជននាយករដ្ឋមន្ត្រី តាមរយៈការបោះឆ្នោត។ ជាមួយគ្នានោះ សម្តេចក៏បានបើកឱកាសឲ្យថ្នាក់ដឹកនាំ គណបក្សប្រជាជនផ្សេងទៀត អាចដាក់បេក្ខជនជាកូនរបស់ខ្លួន ក្នុងការប្រជែងបេក្ខជននាយករដ្ឋមន្រ្តីផងដែរ ហើយសម្តេចក៏បានបង្ហើបពីបេក្ខជនចំនួន៤រូប សម្រាប់តំណែងនាយករដ្ឋមន្ត្រី នាពេលអនាគតរបស់គណបក្ស៕
អត្ថបទ៖កោះកែវ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង