ព័ត៌មានជាតិ
ប្រមុខការទូតកម្ពុជា ដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិលើកទី២ សម្រាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២២
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មការជាតិ សម្រាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅឆ្នាំ២០២២ កាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិលើកទី២ សម្រាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅឆ្នាំ២០២២ តាមរយៈប្រព័ន្ធវីដេអូ ដើម្បីពិនិត្យអំពីវឌ្ឍនភាពការងារ នៃការត្រៀមធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២ និងការងារត្រៀមសម្រាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំគណៈកម្មការជាតិសម្រាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅឆ្នាំ២០២២ លោកបានដឹកនាំកិច្ចប្រជុំពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាមួយចំនួនរួមមាន ខ្លឹមសារ ភ័ស្តុភារ ពិធីការ សន្តិសុខ ព័ត៌មាន ហិរញ្ញវត្ថុ ព្រឹត្តិការណ៍អម និងការគ្រប់គ្រងជំងឺកូវីដ១៩។

លោករដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ដែរថា ជាក់ស្តែង ការងារទាំងអស់នេះតម្រូវឱ្យយើងមានការទទួលខុសត្រូវខ្ពស់ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ និងដើម្បីកិត្តិយសជាតិយើងទាំងមូល៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


