សន្តិសុខសង្គម
ចាប់បានជនសង្ស័យបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយធ្វើការបោកបញ្ឆោត
កម្លាំងសមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបង្ក្រាបជនសង្ស័យជនជាតិនីហ្សេរីយ៉ា ចំនួន ០១នាក់ ដែលជាមុខសញ្ញាសកម្មឆបោកប្រាក់ពីជនរងគ្រោះ តាមបណ្ដាញសង្គមបច្ចេកវិទ្យា។ ក្នុងប្រតិបត្តិការនេះ បានធ្វើឡើងកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១។
ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលដឹកនាំកម្លាំងចុះបង្ក្រាបជនសង្ស័យខាងលើបានបញ្ជាក់ថា ប្រតិបត្តិការនេះកម្លាំងជំនាញ បានសហការជាមួយកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយបង្ក្រាបបានជនសង្ស័យឈ្មោះ CHUKWUEKE FELIX CHIBUEZE ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិនីហ្សេរីយ៉ា មុខរបរអាជីវករស្នាក់នៅរាជធានីភ្នំពេញ។

មុខសញ្ញាសកម្មដែលកម្លាំងជំនាញបង្ក្រាបនេះ តែងតែងបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយធ្វើសកម្មភាពក្លែងខ្លួនជាសុំស្រឡាញ់ និងរាប់អានធ្វើជាមិត្តភក្តិទៅជនរងគ្រោះដោយប្រាប់ថា ខ្លួនរស់នៅក្រៅប្រទេសមានកញ្ចប់ឥវ៉ាន់ត្រូវផ្ញើមកឱ្យ មានសម្ភារៈជាច្រើនដូចជា កាបូប ប្រាក់ដុល្លារអាមេរិក និងមាសមួយចំនួន និងបានបង្កើតហេតុការផ្សេងៗឱ្យជនរងគ្រោះបង់ប្រាក់ជាបន្តបន្ទាប់រហូតលែងមានលទ្ធភាពបង់មកឱ្យខ្លួនទើបបិទទូរសព្ទ និងបណ្ដាញសង្គមនានាលែងទំនាក់ទំនងបាន។
នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ជនសង្ស័យឈ្មោះ CHUKWUEKE FELIX CHIBUEZE ត្រូវបានតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ។
សមត្ថកិច្ចសូមធ្វើការក្រើនរំឮកដល់បងប្អូន ដែលតែងតែប្រើប្រាស់បណ្ដាញសង្គមនានា សូមមានការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងការចាញ់បោកជនខិលខូច ដែលប្រើមនោសញ្ចេតនាដើម្បីលួងលោមបោកប្រាស់ ដោយសន្យាផ្ញើសម្ភារៈមានតម្លៃ ឬត្រូវប្រាក់រង្វាន់នានា៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៣ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


