ព័ត៌មានអន្ដរជាតិ
អ្នកល្មើសច្បាប់កូវីដនៅចិន ទទួលការដាក់ពិន័យ ឲ្យធ្វើរឿងដ៏អាម៉ាស់
ប៉ូលិសនៅភាគខាងត្បូងប្រទេសចិន បានបង្ខំឲ្យមនុស្ស៤នាក់ដើរដង្ហែជាសាធារណៈយ៉ាងអាម៉ាស់ ដោយសារតែពួកគេល្មើសនឹងច្បាប់រឹតត្បិតជំងឺកូវីដ១៩។

អ្នកទាំងបួន ត្រូវបានចោទប្រកាន់ពីបទរត់ពន្ធមនុស្សឆ្លងកាត់ព្រំដែនប្រទេសចិន ដែលត្រូវបានបិទជិតដោយសារតែជំងឺកូវីដ១៩។
ពួកគេត្រូវបានដង្ហែតាមដងផ្លូវនៃទីក្រុង Jingxi ក្នុងខេត្ត Guangxi ដោយមានពាក់ឈុតការពារបិទជិត។ ពួកគេក៏មានកាន់បដាដែលបង្ហាញឈ្មោះ និងរូបថតរបស់ពួកគេផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ រូបភាព និងវីដេអូនៃឧប្បត្តិហេតុដែលបានកើតឡើងកាលពីថ្ងៃទី ២៨ ខែធ្នូមួយនេះ បានបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គម។
កាសែត Guangxi Daily ដែលគ្រប់គ្រងដោយរដ្ឋបានចុះផ្សាយថា ការដាក់ពិន័យនេះគឺជាការកំញើញដើម្បីរារាំងឧក្រិដ្ឋកម្មទាក់ទងនឹងព្រំដែន និងជំរុញឲ្យមានការអនុលោមតាមការការពារ និងការគ្រប់គ្រងការរាតត្បាត។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋដដែល បានពណ៌នាស្ថានភាពកូវីដបច្ចុប្បន្ន នៅតំបន់ព្រំដែនថា “ស្ថិតក្នុងភាពធ្ងន់ធ្ងរ និងស្មុគស្មាញជាទីបំផុត”។
គួរបញ្ជាក់ថា ចិនដែលជាប្រទេសរកឃើញកូវីដដំបូងគេនៅចុងឆ្នាំ២០១៩ បានកត់ត្រាចំនួនអ្នកស្លាប់សរុបចំនួន៤,៨៤៩នាក់និងឆ្លង១១៤,៣៦៥ករណី៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ខណៈប្រឈមមុខជាមួយ Omicron ប្រទេសនានាកំពុងធ្វើតាមវិធីសាស្ត្រប្រយុទ្ធកូវីដ របស់ ចិន
-
កីឡា៨ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


