ព័ត៌មានអន្ដរជាតិ
លោក បៃដិន ប្រាប់លោក Boric ថា ការបោះឆ្នោតនៅឈីលីជាគំរូដ៏មានឥទ្ធិពល
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានប្រាប់បុរសឆ្វេងនិយមលោក Gabriel Boric ដែលទើបឈ្នះឆ្នោតក្លាយជាប្រធានាធិបតីឈីលីវ័យក្មេងបំផុតថា ការបោះឆ្នោតដោយសេរី និងយុត្តិធម៌របស់ឈីលីបង្កើតបានជាគំរូដ៏មានឥទ្ធិពលមួយ។

រដ្ឋមន្ត្រីសារព័ត៌មាននៅសេតវិមាន លោកស្រី Jen Psaki និយាយក្នុងសេចក្តីថ្លែងការណ៍មួយថា លោក បៃដិន ហៅទូរសព្ទទៅលោក Boric កាលពីថ្ងៃព្រហស្បតិ៍ដើម្បីអបអរសាទរ ហើយមេដឹកនាំទាំងពីរបានពិភាក្សាគ្នាពីការប្តេជ្ញាចិត្តដើម្បីលើកកម្ពស់យុត្តិធម៌សង្គម ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងកំណើនរួម។
លោកស្រីថា ៖«លោកប្រធានាធិបតីបានចាត់ទុកការបោះឆ្នោតដោយសេរី និងយុត្តិធម៌របស់ឈីលីគឺជាគំរូដ៏មានឥទ្ធិពលមួយនៅក្នុងតំបន់ និងពិភពលោក»។
ជ័យជម្នះរបស់លោក Boric បានក្លាយជាការកត់សំគាល់នៃការឈានទៅមុខមួយកម្រិតទៀតសម្រាប់មេដឹកនាំឆ្វេងនិយមរបស់ប្រទេសអាមេរិកឡាទីន ដែលជំរុញពីកិច្ចពិភាក្សានៃជំនោរពណ៌ផ្កាឈូកថ្មីនៅក្នុងតំបន់ ដោយសារតែភាពក្រីក្រខ្លាំងពីវិបត្តិកូវីដ-១៩បានទាក់ទាញអ្នកបោះឆ្នោតឲ្យផ្តោតលើអ្នកសន្យាដើម្បីលើកកម្ពស់សេដ្ឋកិច្ចដើម្បីអនុគ្រោះដល់រដ្ឋាភិបាលធំជាង និងការចំណាយលើសង្គមច្រើនជាង។

លោកស្រីបន្តថា លោក បៃដិន បានគូសបញ្ជាក់ពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការអាមេរិក-ឈីលីដើម្បីផ្សព្វផ្សាយចំពោះការងើបឡើងវិញប្រកបដោយបៃតង និងសមធម៌ពីវិបត្តិកូវីដ ហើយដោះស្រាយការគំរាមកំហែងអត្ថិភាពដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ។
ការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ទី១៩ ខែធ្នូ លោក Gabriel Boric អាយុ៣៥ឆ្នាំទទួលបានសំឡេងគាំទ្រ៥៥.៨%ដែលនាំមុខ១២%លើគូប្រជែងស្តាំនិយម Jose Antonio Kast អាយុ៥៥ឆ្នាំ។ លោកបានក្លាយជាប្រធានាធិបតីវ័យក្មេងបំផុត និងឆ្វេងនិយមបំផុតនៅក្នុងប្រវត្តិសាស្ត្រនាសម័យកាលទំនើបរបស់ឈីលី៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


