KPT+
ចង់បានជើងទន់រលោង សាកតិចនិកងាយៗទាំង ៤ នេះ
ស្រីៗយើងតែងតែប្រាថ្នាចង់បានស្បែកទន់រលោង គួរឲ្យទាក់ទាញ។ ពិតណាស់ ជើងក៏ជាផ្នែកសំខាន់ដែលយើងគប្បីយកចិត្តទុកដាក់ថែទាំដូចគ្នា ហើយ ដើម្បីឲ្យជើងរបស់យើងទន់ល្មើយ និងមានស្បែកភ្លឺថ្លា គ្នាយើងគប្បីអនុវត្តតិចនិកទាំងនេះ។
១. ទម្លាប់សម្អាតជើង
ការថែទាំជើងឲ្យស្អាត និងមានសុខភាពល្អមានសារសំខាន់ណាស់។ ដូចនេះ យើងគប្បីសម្អាតជើងឲ្យបានសព្វល្អជាមួយនឹងទឹកក្ដៅឧណ្ហៗ និងសាប៊ូដែលគ្មានជាតិកាត់ មុនពេលចូលគេងជារៀងរាល់យប់ ដើម្បីបង្ការការឆ្លងមេរោគ និងជំងឺផ្សេងៗ។ បន្ទាប់មក ជូតជើងឲ្យស្ងួតជាមួយនឹងកន្សែងទន់ ហើយជូតកោសិកាស្បែកដែលងាប់ថ្នមៗ ជាមួយនឹងកំណាត់ក្រាស់។

២. ប្រើម្សៅBaking Soda
ម្សៅBaking Soda ជាភ្នាក់ងារជម្រុះកោសិកាចាស់ៗដ៏ល្អបំផុតមួយ ដែលអាចជួយឲ្យស្បែកទន់ល្មើយ។ ចូរលាយម្សៅBaking Soda ក្នុងបរិមាណតិចតួច ជាមួយនឹងទឹក និងលាបលើជើង។ បន្ទាប់មក ត្រដុសជើង ដើម្បីកម្ចាត់ស្បែកងាប់ចេញ ដោយលាងសម្អាតឲ្យបានស្អាត រួចជូតឲ្យស្ងួត។ គ្នាយើងអាចអនុវត្តតិចនិកនេះចំនួន ៣ទៅ៤ដងក្នុងមួយសប្ដាហ៍ មុនពេលចូលគេង។ បើគ្មានម្សៅBaking Soda យើងអាចប្រើប្រាស់អំបិលជំនួសក៏បាន។
៣. ទឹកឃ្មុំ
ទឹកឃ្មុំជាក្រែមផ្ដល់សំណើមដ៏អស្ចារ្យ ហើយមានគុណប្រយោជន៍ជួយឲ្យស្បែកទន់ល្មើយ។ ជាមួយគ្នានេះដែរ ទឹកឃ្មុំឆៅក៏អាចជួយកម្ចាត់ស្បែកជើងស្ងួតផងដែរ។ យើងគប្បីត្រាំជើងរបស់យើងរយៈពេល១០ទៅ១៥នាទី រួចត្រដុសទឹកឃ្មុំលើជើង និងទុកចោលរយៈពេល ៥ទៅ១០នាទី។ ក្រោយមក លាងជម្រះចេញជាមួយនឹងទឹកក្ដៅឧណ្ហៗ និងធ្វើដូចនេះរយៈពេល ៣ទៅ៤ដងក្នុងមួយសប្ដាហ៍។

៤. បំប៉នស្បែកដោយប្រើប្រេង
ប្រេងអូលីវ ជារូបមន្តល្អបំផុតជួយឲ្យស្បែកជើងរលោងស្អាត។ ជាពិសេស ប្រេងអូលីវអាចជួយកម្ចាត់កោសិកាស្បែកងាប់ និងជួយឲ្យបរិវេណនោះទន់ល្មើយ។ រីឯប្រេងដូងមានប្រសិទ្ធភាពខ្ពស់ក្នុងការជួយឲ្យជើងទន់រលោង ពីព្រោះវាផ្ទុកសារធាតុប្រឆាំងផ្សិត និងបាក់តេរីដែលស័ក្ដិសមបំផុតសម្រាប់ស្បែកជើង៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


