ជីវិតកម្សាន្ដ
កូនប្រុសរបស់តារាប្រុសស្រីពីរដួង កំពុងជះរាងសង្ហាទាក់ទាញប្រជាប្រិយ
កូនប្រុសរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ និងរាជនីសំឡេង មាស សុខសោភា កំពុងអង្រួនបេះដូងក្រមុំៗរួមជាមួយអ្នកគាំទ្រតារាទាំងពីរនេះជាច្រើន តាមរយៈភាពស្រស់សង្ហារបស់ពួកគេ។

លោក ព្រាប សុវត្ថិ ត្រូវបានទស្សនិកជនដឹងថា មានកូនប្រុសរហូតដល់ទៅ ៣ នាក់ ដែលម្នាក់ៗកំពុងជះរាងសង្ហាមិនចាញ់លោកឪពុកប៉ុន្មាននោះទេ។ លើសពីនេះទៅទៀត កូនប្រុសកំពូលតារាចម្រៀងប្រចាំប្រទេសទាំង ៣ រូបនេះ ក៏មានឈាមជ័រកាត់តាមលោកឪពុកផងដែរ ទាំងច្រៀងនិងរាំ គឺមិនចាញ់លោក ព្រាប សុវត្ថិ ទេ។






ចំណែកអ្នកនាង មាស សុខសោភា កាលពីប៉ុន្មានថ្ងៃមុននេះ អំឡុងពេលខួបអាពាហ៍ពិពាហ៍ជាមួយគូស្នេហ៍ ១២ ឆ្នាំ ទើបតែធ្លាយរូបភាពថ្ងៃការ ហើយអ្វីដែលគួរឲ្យរឹតតែភ្ងាក់ផ្អើលទៀតនោះ តារាចម្រៀងរូបនេះ ក៏មានចំណងដៃកូនប្រុសមួយរូប ដែលមានរូបសម្បត្តិស្រស់សង្ហារ។ ទទ្ទឹមនឹងនេះ កូនប្រុសតារាចម្រៀងសំឡេងផ្អែមរូបនេះ ក៏បានជះរាងសង្ហា ធ្វើឲ្យផ្អើលក្រមុំៗ ហៅអ្នកនាងថា ម៉ាក់ក្មេកសឹងគ្រប់ៗគ្នា៕




អត្ថបទ៖ ផានិត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៥ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


