ព័ត៌មានជាតិ
ក្រុមហ៊ុនអាកាសចរណ៍ថៃ ដាក់គោលដៅបង្កើនជើងហោះហើរមកកាន់ខេត្តសៀមរាប និងព្រះសីហនុ
ខេត្តទេសចរណ៍ធំបំផុតរបស់កម្ពុជា គឺខេត្តសៀមរាប និងខេត្តព្រះសីហនុ បានក្លាយជាគោលដៅសំខាន់សម្រាប់ក្រុមហ៊ុនជើងហោះហើរ Air Asia Thailand របស់ប្រទេសថៃ។ ក្រុមហ៊ុននេះ សន្យាថា នឹងបង្កើនជើងហោះហើររបស់ខ្លួនពីតំបន់ទេសចរណ៍ផ្សេងៗនៅក្នុងប្រទេសថៃ មកកាន់ខេត្តទាំង២របស់កម្ពុជានេះ ខណៈបច្ចុប្បន្ន ក្រុមហ៊ុន Air Asia Thailand មានតែជើងហោះហើរពីទីក្រុងបាងកក មកព្រលានយន្តហោះអន្តរជាតិភ្នំពេញតែមួយប៉ុណ្ណោះ។

នៅក្នុងជំនួបជាមួយលោក សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍កាលពីពេលថ្មីៗនេះ លោក Tasspon Bijleveld ប្រធាន និងជានាយកប្រតិបត្តិ ក្រុមហ៊ុនអាកាសចរណ៌ Air Asia Thailand បានលើកឡើងថា លោកពិតជារីករាយក្នុងការសហការជាមួយកម្ពុជា ដើម្បីបើកជើងហោះហើរបន្ថែមពីខេត្តទេសចរណ៍សំខាន់ៗមួយចំនួនទៀត មកកាន់ប្រទេសកម្ពុជា។ គម្រោងនេះ នឹងធ្វើឡើងនាពេលឆាប់ៗនេះ។ លោក Tasspon Bijleveld បានមើលឃើញថា វិស័យទេសចរណ៍នៅកម្ពុជា នឹងមានការអភិវឌ្ឍ ដោយសារតែកម្ពុជាមានសុខសន្តិភាព ហើយកម្ពុជា នឹងទទួលបានភ្ញៀវទេសចរកាន់តែច្រើនថែមទៀតនាពេលខាងមុខ។

ការអះអាងរបស់ប្រធានក្រុមហ៊ុនអាកាសចរណ៌ Air Asia Thailand នេះ គឺជាការឆ្លើយតបទៅលោកបណ្ឌិត សុខ សុក្រឹត្យា ដែលបានស្នើឲ្យក្រុមហ៊ុនអាកាសចរណ៌ Air Asia Thailand បើកដំណើរការ Air Asia Cambodia នៅកម្ពុជា និងបង្កើតជើងហោះហើរត្រង់ពីតំបន់ទេសចរសំខាន់ៗ នៃប្រទេសមួយចំនួនមកកាន់តំបន់ទេសចរណ៍សំខាន់ៗរបស់ប្រទេសកម្ពុជា។ បើតាមលោកសុខ សុក្រឹត្យា គឺលោកប្រធាន ក្រុមហ៊ុនអាកាសចរណ៌ Air Asia Thailand បានសន្យាជំរុញឲ្យបង្កើត Air Asia Cambodia ឲ្យបានលឿន ដើម្បីហោះហើរត្រង់ពីតំបន់ទេសចរសំខាន់ៗពីប្រទេសថៃ និងអន្តរជាតិមួយចំនួនទៀត មកកម្ពុជា។ លោកក៏បានយល់ស្របចំពោះគំនិតនៃការបង្កើតជើងហោះហើរត្រង់នេះ ដើម្បីសម្រួលដល់ភ្ញៀវទេសចរ និងកំណើនភ្ញៀវទេសចរ ខណៈដែលភ្ញៀវទេសចរបាន និងកំពុងសម្លឹងឃើញប្រទេសកម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព និងសុខសន្តិភាព។
ជាមួយគ្នានេះ ប្រធានក្រុមហ៊ុន Air Asia Thailand ក៏បានថ្លែងអំណរគុណចំពោះសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចប្រជាជនកម្ពុជា ដែលបានជួយសម្រួល និងផ្តល់ឱកាសឲ្យ AirAsia Thailand មានលទ្ធភាពហោះហើរនៅក្នុងប្រទេសកម្ពុជា ពិសេស តំបន់ទេសចរណ៌សំខាន់ៗ ប្រកបដោយសុវត្ថិភាពក្នុងរយៈពេល១៥ឆ្នាំមកនេះ។ ប៉ុន្តែ ដោយសារតែបញ្ហាវិបត្តិកូវីដ ក្រុមហ៊ុន បានដំណើរការជើងហោះហើរតែ២ថ្ងៃប៉ុណ្ណោះក្នុងមួយសប្តាហ៍ នាពេលបច្ចុប្បន្ននេះ។

លោក សុខ សុក្រិត្យា បានប្រាប់ដល់ប្រធានក្រុមហ៊ុនហោះហើរនេះវិញថា នៅក្នុងអំឡុងខែមករា ឆ្នាំ២០២២ នេះ កម្ពុជានឹងមានព្រឹត្តិការណ៍មួយ គឺទិវាទេសចរណ៍អាស៊ាន (ATF-2022) ដែលនឹងរៀបចំធ្វើនៅខេត្តព្រះសីហនុ ដោយមានរដ្ឋមន្ត្រីនៃប្រទេសអាស៊ានចូលរួម ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ព្រមទាំងរៀបចំយុទ្ធសាស្ត្រមួយចំនួនក្នុងការស្តារវិសយ័ទេសចរណ៍ទ្បើងវិញ។ លោកបណ្ឌិត បានបន្ថែមថា នៅក្នុងឆ្នាំ២០២២ នេះ កម្ពុជា មានគម្រោងនាំចូលនូវព្រឹត្តិការណ៍ខ្នាតអន្តរជាតិធំៗចំនួន៣ ដើម្បីទាក់ទាញភ្ញៀវទេសចរមកលេងកម្ពុជាឲ្យកាន់តែច្រើន។ ព្រឹត្តិការណ៍ទាំង៣នេះ រួមមាន ការសម្តែងរបស់ Andrea Bocelli World Heritage Live@Angor Wat Cambodia របស់វង់តន្ត្រីលំដាប់ពិភពលោក ព្រឹត្តិការណ៍បាល់ទាត់ជាលក្ខណៈមិត្តភាពរវាងក្រុមកីទ្បាបាល់ទាត់ខ្នាតធំៗរបស់អ៊ឺរ៉ុប និងព្រឹត្តិការណ៍ Concert គម្រប់៤០ឆ្នាំនៃវង់តន្ត្រីពីប្រទេសនៅក្នុងអាស៊ានផងដែរ៕
អត្ថបទ ៖ វណ្ណ សុគន្ធា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


