Connect with us

កីឡា

Khabib ជឿជាក់​ថា​ សិស្ស​របស់ខ្លួន Izagakhmaev នឹង​បញ្ឈប់ Nakashima មិន​ខាន

បានផុស

នៅ

​កីឡាករ​គុន​ចម្រុះ​ដ៏​ល្បី​ទូទាំង​ពិភពលោក Khabib “The Eagle” Nurmagomedov ជឿជាក់ថា សិស្ស​ប្អូន Saygid Izagakhmaev នឹងធ្វើ​បានល្អ​ខ្លាំង​សម្រាប់​ការប្រកួត​លើកដំបូង​នៅ​ព្រឹត្តិការណ៍ ONE: HEAVY HITTERS​។

វីរបុរស​មកពី​រុស្សី​បានចាត់ទុក Izagakhmaev ជា​អ្នកលេង​គុន​ចម្រុះ​ជួរមុខ​ម្នាក់​ក្នុង​ពិភពលោក​ដែល​នឹង​ប្រកួត​ជាមួយ James Nakashima នា​ថ្ងៃ​សុក្រ ទី​១៤ ខែមករា ឆ្នាំ​២០២២​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​បានទទួល​ស្គាល់​ជំនាញ​សិស្ស​ប្អូន​ល្អ​មួយ​ចប់ និង​ឃើញ Izagakhmaev មាន​កម្លាំងចិត្ត​ក្នុងការ​ប្រុងប្រែង​ខ្លាំង​មុនពេល​ឡើង​សង្វៀន​នៅ​ប្រទេស​សិង្ហ​បុរី​ខាងមុខនេះ​។

Nurmagomedov បាន​និយាយថា «​យើងទាំងអស់គ្នា​កំពុង​រង់ចាំ​ការបង្ហាញ​ខ្លួន​ប្រកួត​លើកដំបូង​របស់គាត់​។ ខ្ញុំ​ដឹងថា Saygid ស្ថិតនៅ​កន្លែង​ហ្វឹកហាត់​រាល់ថ្ងៃ​ទាំងយប់​ផង ហើយ​គាត់​ពិតជា​សប្បាយចិត្ត​ណាស់​ដែលមាន​ឱកាស​ប្រកួត​លើកដំបូង​នៅ ONE Championship»​។

កីឡាករ​លំដាប់​ពិភពលោក​ដដែល​បន្តថា ៖«​គាត់​ស្រេកឃ្លាន​ណាស់​។ នេះ​ជា​ចំណុច​សំខាន់​នៅក្នុង​កីឡា​នេះ​។ គាត់​មាន​សេចក្តីស្រេកឃ្លាន​។ មាន​ហេតុផល​ជាច្រើន​ដែល Saygid បង្ក​គ្រោះថ្នាក់​ដល់ដៃ​គូ​»​។

អ្នកលេង​គុន​ចម្រុះ​រុស្ស៊ី​មាន​ប្រវត្តិ​ប្រកួត​ឈ្នះ​១៩​ដង និង​ចាញ់​២​ដង​ប៉ុណ្ណោះ ដែល​បាន​ក្លាយជា​ផ្កាយ​គ្រោះកាច​មួយ​នៅ​ស្ថាប័ន ONE Championship​។

Izagakhmaev បាន​ហ្វឹកហាត់​ជាមួយ​លោក Abdulmanap Nurmagomedov ជា​ឪពុក​របស់ Khabib ដែល​បានទទួល​មរណភាព​ប្រហែលជា​១៥​ឆ្នាំ​កន្លង​ទៅហើយ​។ ដូច្នេះ​រូបគេ​មាន​ជំនាញ​មិន​ខុសគ្នា​ទេ​នៅពេល​បន្ត​ហាត់​ជាមួយ​កូន​ដែលជា​ជើងឯក​ពិភពលោក​បច្ចុប្បន្ន​។

កំពូល​អ្នកលេង​គុន​ចម្រុះ​បាន​រៀបរាប់ថា ៖«​គាត់​បានចាប់ផ្តើម​ហាត់​ជាមួយ​ឪពុក​របស់ខ្ញុំ​តាំងពី​គាត់​នៅ​ក្មេង​តូច ហើយ​ខ្ញុំ​ស្គាល់​គាត់​ច្បាស់​ណាស់​។ គាត់​តែងតែ​យកចិត្តទុកដាក់ និង​ខំប្រឹង​ហាត់​ណាស់​។ យើង​មាន​របៀប​ប្រហែល​គ្នា ដូចជា​ជំនាញ​ឃ្លេ ចំបាប់ ចាប់ និង​ចលនា​ផ្លាស់​ទី​។ របៀប​ដែល​យើង​ប្រែប្រួល​ដងខ្លួន និង​ចង្កេះ​របស់​យើង​។ មើលទៅ​ស្រដៀង​គ្នា ប៉ុន្តែ​ខុស​ត្រង់​ថា គាត់​ខ្ពស់ជាង​ខ្ញុំ​»​។

«​ផល​ចំណេញ​របស់ Saygid គ្រោះថ្នាក់​ខ្លាំង ពីព្រោះ​គាត់​ខ្ពស់​។ គាត់​ចេញ​អាវុធ​បាន​ឆ្ងាយ​គឺ​ទាត់ និង​កណ្តាប់ដៃ​។ គាត់​ល្អ​វ៉ៃ​កែង ល្អ​អុក​ប៉េ​គូប និយាយ​ទៅ​អាច​វ៉ៃ​ជំនាញ​ក្រោម​បានល្អ​គ្រប់​ស្នៀត​»​។​

​វា​នឹង​ក្លាយជា​ជំនួប​ដ៏​អស្ចារ្យ​បំផុត​សម្រាប់​ខ្លា​ចាស់​ដែលមាន​ប្រវត្តិ​ប្រកួត​ឈ្នះ​២៩​ដង​ទល់នឹង Izagakhmaev ដែលមាន​កម្រិត​រីកចម្រើន​ច្រើន​ក្នុង​រយៈពេល​១២​ខែ​កន្លងទៅនេះ​។ មាន​ហេតុផល​ខ្លះ​ដែល​គាត់​ជឿជាក់​ក្នុងការ​ប្រកួត​នៅ ONE​។

កីឡាករ​បាន​និយាយថា «​នៅពេល​ខ្ញុំ​មើល​គាត់​កាល​ពីមួយ​ឆ្នាំមុន ពេលនេះ​ខុសគ្នា​ទាំងស្រុង​។ គាត់​មាន​អាយុ​ត្រឹមតែ​២៧​ឆ្នាំ ហើយ​បន្ត​រៀនសូត្រ​រហូត​។ ខ្ញុំ​ជឿជាក់​លើ ONE Championship ពិតប្រាកដ​។ គាត់​នឹង​រីកចម្រើន​ច្រើន ហើយពីរ​ឆ្នាំ​ខាងមុខ អ្នកគាំទ្រ​នឹង​ឃើញថា គាត់​មាន​លទ្ធផល​យ៉ាងណា»។

អតីត​អ្នក​ប្រជែង​ជើងឯក​ពិភពលោក ONE Welterweight ជា​កីឡាករ​ចំបាប់​ដ៏​ខ្លាំង​ម្នាក់​ដែល​បាន​អភិវឌ្ឍ​ជំនាញ​វ៉ៃ​ឈរ​យ៉ាង​ល្អ ហើយ​បទពិសោធ​ក្រាស់​នឹង​ជួយ​ធ្វើ​ឲ្យ​គាត់​កាន់​តែមាន​ទំនុកចិត្ត​។

Nurmagomedov ដឹងថា វា​នឹង​ក្លាយជា​ការប្រកួត​ដ៏​តឹងតែង​សម្រាប់ Izagakhmaev ប៉ុន្តែ​បាន​រូបគេ​នៅក្បែរ​នឹងធ្វើ​ឲ្យ​សិស្ស​ប្អូន​ម្នាក់នេះ​មាន​ទំនុកចិត្ត​កាន់តែខ្លាំង​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៦ នាទីutes មុន

មណ្ឌល​ប្រឡង​ភ្នំពេញ​ មាន​បេក្ខជន​ប្រឡង​ជាប់​ឌីប្លូម​ជាង​១ម៉ឺន៥ពាន់នាក់ ស្មើនឹងជាង៩០%

សន្តិសុខសង្គម៥២ នាទីutes មុន

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្តមណ្ឌលគិរី ចុះ​បង្ក្រាប​ទីតាំង​អនឡាញមួយ​កន្លែង ឃាត់​ជនសង្ស័យ​១៤៩នាក់​

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ អញ្ជើញ​ពិនិត្យវឌ្ឍនភាព​ការ​សាងសង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះឈ្នះ នៅ​ខេត្ត​ប៉ៃលិន

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មានថៃ និងតំណាង មិនហ៊ានមកចូលរួមកិច្ចប្រជុំនៅកម្ពុជា ដែលជជែកពីបញ្ហាព័ត៌មានក្លែងក្លាយ និងបញ្ញាសិប្បនិមិត្ត

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ទាហានថៃជាន់មីន
អត្ថាធិប្បាយ៨ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម