ព័ត៌មានអន្ដរជាតិ
អាមេរិក កំពុងហ្វឹកហាត់កងទ័ព អ៊ុយក្រែន ទប់ទល់ រុស្ស៊ី
រដ្ឋបាលលោក ចូ បៃដិន កំពុងថ្លឹងថ្លែងជម្រើសថ្មីរួមទាំងការផ្តល់អាវុធបន្ថែមដល់អ៊ុយក្រែនដើម្បីទប់ទល់នឹងការកាន់កាប់របស់រុស្ស៊ី ដើម្បីព្យាយាមបង្កើនការចំណាយសម្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ប្រសិនបើលោកសម្រេចចិត្តឈ្លានពានប្រទេសនេះ ។

លោកប្រធានាធិបតី ចូ បៃដិន បាននិយាយថា ការបញ្ជូនទាហានអាមេរិកទៅកាន់អ៊ុយក្រែនដើម្បីប្រយុទ្ធជាមួយរុស្ស៊ីគឺមិនទាន់មាននៅលើតុនោះទេ ។ ប៉ុន្តែកងកម្លាំងប្រតិបត្តិការពិសេសបាននិងកំពុងផ្តល់ការបណ្តុះបណ្តាលដល់កងកម្លាំងអ៊ុយក្រែន ហើយមន្ត្រីរដ្ឋបាលជាន់ខ្ពស់បាននិយាយថា វាអាចទៅរួចដែលភ្នាក់ងារផ្សេងទៀតអាចផ្តល់ការគាំទ្រមួយចំនួនដូចជា CIA ជាដើម ។
ទន្ទឺមនោះ មន្ត្រីអាមេរិកមបាននិយាយថា នាយក CIA លោក Bill Burns ក៏បានធ្វើដំណើរទៅកាន់ទីក្រុង Kyiv កាលពីសប្តាហ៍មុនរួចហើយផងដែរដើម្បីជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និងពិភាក្សាអំពីហានិភ័យ និងការទប់ទល់ចំពោះអ៊ុយក្រែន ។

បន្ថែមពីលើការពិចារណាអំពីរបៀបជួយយោធា និងរដ្ឋាភិបាលអ៊ុយក្រែនទប់ទល់នឹងការឈ្លានពាន សហរដ្ឋអាមេរិកកំពុងវាយតម្លៃជម្រើសសម្រាប់ការពង្រឹងសមត្ថភាពរបស់កងកម្លាំងអ៊ុយក្រែនក្នុងការទប់ទល់នឹងការកាន់កាប់ដ៏មានសក្តានុពលរបស់រុស្ស៊ី ។
មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បានប្រាប់ CNN ថា នោះរួមមានសក្តានុពលក្នុងការផ្តល់ឲ្យកងទ័ពអ៊ុយក្រែននូវគ្រាប់កាំភ្លើង កាំភ្លើងត្បាល់ មីស៊ីលប្រឆាំងរថក្រោះ Javelin និងប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ ដែលទំនងជាមកពីសម្ព័ន្ធមិត្តណាតូ ។

គួរបញ្ជាក់ថា ដំណឹងនេះកើតឡើងមុនជំនួបទល់មុខគ្នារវាងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov ក្នុងទីក្រុងហ្សឺណែវនៅថ្ងៃសុក្រ ។ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសម្នាក់បាននិយាយថា កិច្ចប្រជុំដែលបានគ្រោងទុកនេះប្រហែលពិភាក្សាពីបញ្ហា “ការទូតមិនទាន់ស្លាប់ទេ” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNN
ចុចអាន ៖ ឡើងកម្តៅ! អង់គ្លេស បញ្ជូនទ័ព និងសព្វាវុធបច្ចេកវិទ្យាទំនើបទៅ អ៊ុយក្រែន ហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


