ព័ត៌មានអន្ដរជាតិ
អាមេរិក នឹងដាក់ទណ្ឌកម្មលោក ពូទីន ដោយផ្ទាល់ បើរុស្ស៊ីឈ្លានពាន អ៊ុយក្រែន (មានវីដេអូ)
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិយាយថា លោកនឹងពិចារណាលើការដាក់ទណ្ឌកម្មផ្ទាល់ខ្លួនលើលោក វ្លាឌីមៀរ ពូទីន ប្រសិនបើរុស្ស៊ីឈ្លានពានអ៊ុយក្រែន។

លោក បៃដិន លើកឡើងថា នឹងមានផលវិបាកដ៏ធំសម្បើមសម្រាប់ពិភពលោក ប្រសិនបើរុស្ស៊ីលុកលុយប្រជាជាតិ ដែលស្ថិតនៅព្រំដែនភាគនិរតីរបស់ខ្លួន ហើយអាចបង្កទៅជាការឈ្លានពានដ៏ធំបំផុត ចាប់តាំងពីសង្គ្រាមលោកលើកទី២មក។
លោក បៃដិន បន្ថែមថា លោកមានអារម្មណ៍ថា មានកាតព្វកិច្ចសម្រាប់អង្គការណាតូ ក្នុងការពង្រឹងវត្តមានកងទ័ពនៅអឺរ៉ុបខាងកើត។

“យើងត្រូវតែបញ្ជាក់ឲ្យច្បាស់ថា គ្មានហេតុផលសម្រាប់នរណាម្នាក់ ឬសមាជិកណាតូណាមួយ ព្រួយបារម្ភថាតើណាតូនឹងមកការពារពួកគេដែរឬក៏អត់នោះទេ”។
ការអត្ថាធិប្បាយរបស់លោកបានកើតឡើង ចំពេលដែលមេដឹកនាំលោកខាងលិចផ្សេងទៀតបានព្រមានម្តងហើយម្តងទៀតថា ប្រទេសរុស្ស៊ីនឹងទទួលបានការតបស្នងដ៏ធ្ងន់ធ្ងរ សម្រាប់ការឈ្លានពាន។

រុស្ស៊ីបានចោទប្រកាន់អាមេរិក និងប្រទេសដទៃទៀតថា កំពុងបង្កើនភាពតានតឹងជុំវិញបញ្ហានេះ ហើយបដិសេធថា ខ្លួនគ្មានគគម្រោងចូលលុកលុយប្រទេសអ៊ុយក្រែនឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូបានកសាងកងទ័ពនៅតាមព្រំដែន ដោយមានទាហានរុស្ស៊ីប្រហែល១០០,០០០នាក់ ត្រូវបានដាក់ពង្រាយនៅក្នុងតំបន់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ មេដឹកនាំលោកខាងលិច ប្រកាសពួតដៃគ្នាប្រឆាំង រុស្ស៊ី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


