Connect with us

នយោបាយ

គណៈកម្មាធិការនាយកបក្សហ៊្វុនស៊ិនប៉ិច យាងព្រះអង្គម្ចាស់ចក្រាវុធ សម្របសម្រួលបញ្ចប់បញ្ហាផ្ទៃក្នុង

បានផុស

នៅ

គណៈកម្មាធិការនាយកគណបក្សហ៊្វុនស៊ិនប៉ិចកាលពីសប្តាហ៍មុន បានថ្វាយលិខិតស្នើយាងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ធ្វើការប្រជុំដោះស្រាយ និងសម្របសម្រួលបញ្ចប់បញ្ហាផ្ទៃក្នុងនៃគណបក្សរាជានិយមមួយនេះ។ ប៉ុន្តែ មកដល់ពេលនេះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ​មិនបានឆ្លើយតបយ៉ាងណាទៅកាន់ពួកគេវិញនោះទេ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការនាយកគណបក្សហ៊្វុនស៊ិនប៉ិច កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការថ្វាយលិខិតស្នើយាងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធនេះ ធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃកម្ពុជា បានស្នើឲ្យព្រះអង្គម្ចាស់ ចក្រាវុធ ធ្វើការសម្របសម្រួលផ្ទៃក្នុងគណបក្សហ្វ៊ុនស៊ិនប៉ិច ដើម្បីរៀបចំសមាជជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំគណបក្សឲ្យស្របតាមខ្លឹមសារប្រការ១៦ ប្រការ១៧ថ្មី ប្រការ២០ ​ប្រការ២៤ និងប្រការ៣៥នៃលក្ខន្តិកៈគណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងច្បាប់ស្តីពីគណបក្សនយោបាយ។ ក្រោយពីមានការស្នើរបស់ក្រសួងមហាផ្ទៃនេះ គណៈកម្មាធិការនាយកគណបក្សហ៊្វុនស៊ិនប៉ិច ក៏បានយាងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដើម្បីធ្វើការប្រជុំ។ ប៉ុន្តែ មិនទាន់ទទួលបានចម្លើយតបវិញពីព្រះអង្គនៅឡើយទេ។

ការណ៍នេះ គណៈកម្មាធិការនាយកគណបក្សហ៊្វុនស៊ិនប៉ិច បានសម្តែងការសោកស្តាយ។ ប៉ុន្តែ ពួកគេ នៅតែមានសុទិដ្ខិនិយមថា នឹងទទួលបានចម្លើយដ៏សមស្របពីព្រះអង្គ ស្របតាមការណែនាំជាផ្លូវការដ៏សមស្រប និងក្នុងច្បាប់របស់ក្រសួងមហាផ្ទៃ ជៀសវាងភាពអសកម្មជាយថាហេតុណាមួយ ដែលនឹងត្រូវទទួលខុសត្រូវទាំងស្រុងទៅអនាគតចំពោះមុខច្បាប់ និងវាសនារបស់គណបក្សហ្វ៊ុនស៊ិនប៉ិច៕

អត្ថបទ ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម