កីឡា
លីគអេឡិចត្រូនិកអាជីព 2022 MPL-KH Pro League រកឃើញក្រុមឡើងវគ្គវិលជុំសន្សំពិន្ទុ
ព្រឹត្តិការណ៍ប្រកួតលីគកីឡាអេឡិចត្រូនិកអាជីព MPL-KH Pro League ឆ្នាំ២០២២ លើវិញ្ញាសា Mobile Legends: Bang Bang រកឃើញក្រុមឡើងវគ្គវិលជុំសន្សំពិន្ទុហើយ បន្ទាប់ពីបើកការចុះឈ្មោះ និងប្រកួតវគ្គជម្រុះជាច្រើនដំណាក់កាលចាប់ពីថ្ងៃទី២ដល់ទី២៥ ខែមករា ឆ្នាំ២០២២។

លីគ MPL-KH Pro League រដូវកាលថ្មីដែលរៀបចំដោយក្រុមហ៊ុន Moonton Games ជាមួយក្រុមហ៊ុនឧបត្ថម្ភ និងដៃគូសហការជាច្រើនទទួលបានក្រុមចុះឈ្មោះចូលរួមប្រកួតដល់ទី៤៦០ក្រុម។
ក្រុមដែលបានចុះឈ្មោះបានធ្វើការប្រកួតវគ្គជម្រុះដំបូងពីថ្ងៃទី១៩ ដល់ទី២១ ខែមករាដើម្បីស្វែងក្រុមខ្លាំងលំដាប់កំពូលទាំង១៦ក្រុមឡើងទៅវគ្គជម្រុះផ្សាយផ្ទាល់នៅថ្ងៃទី២២-២៣ ខែមករា ដើម្បីចម្រាញ់យក៨ក្រុមចុងក្រោយ។

នៅវគ្គជម្រុះ Spring Split ដដែលនេះ ក្រុមទាំង៨ចុងក្រោយបានប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញពីថ្ងៃទី២៤-២៥ ខែមករាដើម្បីប្រជែងយកកៅអី៤ឡើងទៅវគ្គវិលជុំសន្សំពិន្ទុដែលមានក្រុមខ្លាំង៤ផ្សេងទៀតកំពុងរង់ចាំដោយស្វ័យប្រវត្តិ។
លទ្ធផលនៃការប្រកួតជម្រុះ ក្រុមខ្លាំងទាំង៤គឺក្រុម Max KH, Logic Esports, Infamous LG និង Divinitysaga ទទួលបានកៅអីឡើងទៅវគ្គវិលជុំសន្សំពិន្ទុ (Regular Season) ដែលមានក្រុមខ្លាំងរង់ចាំគឺ See You Soon, Impunity KH, DG Quantum និង Burn X Flash ។

ដូច្នេះនៅវគ្គវិលជុំសន្សំពិន្ទុ មានក្រុមសរុបចំនួន៨ត្រូវប៉ះគ្នាទាំងអស់ដើម្បីសន្សំពិន្ទុស្វែងរកចំណាត់ថ្នាក់ល្អឡើងវគ្គបន្ទាប់ មុនពេលឈានទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ។
ឆ្នាំ២០២២ វាបានក្លាយជាសមរភូមិប្រកួតដ៏ស្វិតស្វាញ រំភើបរីករាយ និងអស្ចារ្យនៅពេល MPL-KH Pro League ត្រូវបានចែកជាពីរវគ្គផ្សេងគ្នាពោលគឺវគ្គ Spring Split និងវគ្គ Autumn Split។ សម្រាប់វគ្គ Spring Split រំលេចដោយទ្រឹស្តី«កើតមកពូកែ»ដែលនឹងផ្តល់ជូនអត្តពលិកស្វែងរកការបំពេញក្តីស្រមៃតាមរយៈទេពកោសល្យ និងភាពឆ្លាតវៃរបស់ខ្លួន។ ដូច្នេះវាមានន័យថា ក្រុមនីមួយៗនឹងមានឱកាសចូលរួមប្រកួត២ដងក្នុងមួយឆ្នាំ។

ទន្ទឹមជាមួយគ្នានេះ MPL-KH Pro League ដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យកីឡាអេឡិចត្រូនិកកម្ពុជាដែលកំពុងត្រៀមខ្លួន និងបណ្តុះបណ្តាលធនធានមនុស្សសម្រាប់កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។ ពេលអត្តពលិកហ្វឹកហាត់ច្រើន អនុវត្តច្រើន ប្រកួតប្រជែងច្រើន នោះសមត្ថភាពកាន់តែរីកចម្រើន និងឈានឡើងកម្រិតខ្ពស់ដែលអាចប្រកួតប្រជែងលើឆាកអន្តរជាតិ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំនាក់ទំនងសង្គមផ្លូវការ FB page, Tiktok, Youtube និង Instagram ដូចខាងក្រោម៖
Official Facebook Page:https://www.facebook.com/MobileLegendsGameCambodia
Official Website: https://kh.mpl.mobilelegends.com/
Official YouTube Page: https://www.youtube.com/channel/UC_AO5MJxx4tBCh5nlMkYoEg/featured
Official TikTok Page: https://www.tiktok.com/@mobilelegendskhofficial

លទ្ធផល ការប្រកួត វគ្គ ជម្រុះ ផ្សាយ ផ្ទាល់ QUALIFIER LIVE Round (16 Teams)
E1 22-Jan-22 12:00 DarkSide 0-2 Team Max Kh
E2 14:00 Fiery Divils 2-0 BOT Googoo
E3 16:00 Beautiful 0-2 WISinternational
E4 18:00 BTE Legend 0-2 Logic Esports
E5 23-Jan-22 12:00 INFAMOUS LG 2-0 Inazuma Gang
E6 13:30 TheDrift 2-0 The RUTHLESS
E7 15:00 HOT AS FLAME 2-1 SouLOfDraGoN
E8 16:30 Divinitysaga 2-0 Oris ErrorIQ
Round (8 Teams)
F1 24-Jan-22 13:00 Team Max Kh 2-0 Fiery Divils
F2 14:30 WISinternational 1-2 Logic Esports
F3 25-Jan-22 13:00 INFAMOUS LG 2-0 TheDrift
F4 14:30 HOT AS FLAME 0-2 Divinitysaga











-
កីឡា២២ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


