Connect with us

KPT+

ពេលមេរោគបង្ខំាងយើងនៅផ្ទះ ស្ត្រេស? មានរឿងខ្លះយើងអាចធ្វើបាន!

បានផុស

នៅ

នៅផ្ទះយូរពេកក៏កើតមានអារម្មណ៍ឆាប់ខឹង អផ្សុក ឬបាក់ទឹកចិត្ត ខ្សោយ​គំនិតច្នៃប្រតិដ្ឋ សកម្មភាព​ក៏យឺតយ៉ាវមិនស្វាហាប់។

ក្នុងពេលនេះ អ្នកខ្លះចាប់ផ្ដើមធុញទ្រាន់មិនដឹងថាធ្វើអ្វី ហើយក៏ដេកក្រោក អង្គុយអូសទូរសព្ទចុះឡើងអស់ថ្មក៏សម្រាកទៅ។ ផ្លូវចិត្ត​នៅតែមានបញ្ហា។

នេះជាវិធី ៩ យ៉ាងដែលអាចប្រើបាន​ខណៈពេលជាប់នៅផ្ទះឱ្យទៅជាប្រយោជន៍៖

១.​ ស្វែងរកទម្លាប់ថ្មី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពីមុនមកអ្នកអាចជាមនុស្សដែលក្រោកយូរៗ រួចក៏ប្រញាប់ប្រញាល់ទៅធ្វើការ មិនបានហាត់ប្រាណ ហើយជួនកាលមិនទាំងបានញ៉ាំអាហាពេលព្រឹកផង។ ប៉ុន្តែពេលនេះអ្នកមិនអាចចេញក្រៅដូចពីមុនទេ ដូច្នេះវាជាពេលផ្លាស់ប្ដូរទម្លាប់មិនល្អខ្លះចេញ និងជំនួសដោយទម្លាប់ថ្មី។ កែទម្លាប់ថ្មីដោយព្យាយាមក្រោកពីដំណេកឲ្យទៀងទាត់ ចំណាយពេលទទួលអាហារពេលព្រឹកឲ្យបានស្រួលបួល និងចាប់ផ្ដើមធ្វើអ្វីដែលខ្លួនចូលចិត្តពេលព្រហាមឡើង។

២. រៀនជំនាញថ្មី

ភ្លាមៗនេះអ្នកកំពុងមានមានពេលទំនេរច្រើន តើអ្នកនឹងធ្វើអ្វី? ទាន់ឱកាសល្អមានពេលទំនេរ ​អ្នកអាចចុះឈ្មោះចូលរៀនវគ្គសិក្សាថ្មីតាមអ៊ិនធរណេតដូចជា រៀនយូហ្គា ឬរៀនភាសាថ្មីជាដើម។ បើមានសមាជិកក្នុងផ្ទះនៅជាប់ក្នុងផ្ទះជាមួយគ្នា អ្នកអាចអនុវត្តវគ្គថ្មីជាមួយគេបាន។

៣ មើលភាពយន្តឬកម្មវិធីទូរទស្សន៍ជាភាសាថ្មី

វាមានប្រយោជន៍សម្រាប់អ្នកដែលមើលភាពយន្តឬកម្មវិធីទូរទស្សន៍ជាភាសាថ្មី ជាពិសេសអ្នកដែលកំពុងរៀនភាសាបរទេសហើយចង់បង្កើនវាក្យសព្ទរបស់ខ្លួន។ មានខ្សែភាពយន្តភាសាបរទេសជាច្រើនដែលអាចរកបាននៅលើបណ្តាញស្ទ្រីម ឬគេហទំព័រ ហើយរឿងទាំងនោះភាគច្រើនថតបានល្អៗទៀតផង។

៤. ភ្ជាប់ទំនាក់ទំនងសង្គម

ទោះបីជាលើពិភពលោកកំពុងជឿនលឿនដោយបច្ចេកវិទ្យារួមមាន WhatsApp  Skype Facebook Instagram ​និងបណ្ដាញជាច្រើនទៀតក្ដី ប៉ុន្តែការរក្សាទំនាក់ទំនងបច្ចុប្បន្នហាក់មិនសូវជិតស្និទ្ធប៉ុន្មានឡើយ។ ក្នុងពេលនេះជាវេលាល្អដែលអាចឲ្យអ្នកភ្ជាប់ទំនាក់ទំនងជាមួយក្រុមគ្រួសារ និងមិត្តភក្ដិបានយូរជាងមុន និងល្អជាងមុនក៏ថាបាន ព្រោះអ្នកមានពេលនៅផ្ទះច្រើន។ មិនថាការហៅតាមទូរសព្ទឬវិធីណាក៏ដោយ អ្នកគួរភ្ជាប់បណ្តាញជាមួយមិត្តភក្តិសាលា ឬមិត្តរួមការងារចាស់ និងពិភពលោកជានិច្ច។

៥. ស្វែងរករសជាតិថ្មីនៃពិភពលោក

ការសរសេរ ការអានសៀវភៅធ្វើដំណើរឬប្រលោមលោក សុទ្ធតែអាចនាំអ្នកទៅកាន់ពេលវេលានិងទីកន្លែងមួយផ្សេងទៀតដែលអ្នកចង់បាន។ ជ្រើសរើសសៀវភៅធ្វើដំណើរឬប្រលោមលោកដែលបំផុសគំនិតនៅក្នុងប្រទេសមួយដែលអ្នកមិនធ្លាប់ទៅ នោះអ្នកនឹងរកឃើញអ្វីថ្មីៗ ហើយប្លែកអារម្មណ៍មិនខាន។

៦. ចម្អិនអាហារ

រឿងល្អបំផុតមួយពីការនៅផ្ទះ គឺចូលផ្ទះបាយដោយគ្មានកំណត់។ បើអ្នកអាចចេញទៅហាងដើម្បីទិញអាហារ ហេតុអ្វីបានជាមិនរៀនធ្វើម្ហូបដោយខ្លួនឯងដោយស្រាវជ្រាវតិចតួចតាមអ៊ិនធរណេតឬក្នុងសៀវភៅធ្វើម្ហូប ឬសម្រាប់អ្នកចេះធ្វើម្ហូបស្រាប់អាចសាកល្បងរូបមន្តថ្មីៗ។ ថាមិនត្រូវអ្នកអាចក្លាយជាអ្នកចម្អិនអាហារជំនាញផងក៏មិនដឹង!

៧. បង្កើតសួនពណ៌បៃតង

បើមានកន្លែងទំនេរនៅខាងក្រៅ​ ព្យាយាមកុំទំនេរដៃដោយធ្វើការនៅសួនច្បារខ្លះ ហើយបង្វែរវាទៅជាសួនបន្លែ ឬសួនផ្កា ឬសួនអ្វីក៏បានឲ្យតែមានប្រយោជន៍។ បន្ទាប់ពីសួនចេញផ្លែផ្កានិងមានពណ៌បៃតង អ្នកនឹងទទួលអារម្មណ៍ល្អតាមរយៈវាមិនខាន។

៨. បិទអ៊ិនធើណេត

ពិភពអ៊ិនធរណេតអាចរំខានយើង​វិលវល់លើសលុបនៅពេលខ្លះ។ គួរកាត់បន្ថយពេលវេលាលើអេក្រង់ឬបិទវាមួយរយៈ។ សម្រាកពីព័ត៌មានឌីជីថលនិងប្រព័ន្ធផ្សព្វផ្សាយសង្គមក៏អាចធ្វើឲ្យសុខភាពផ្លូវចិត្តរបស់យើងប្រសើរដែរ។ អ្នកអាចទុកទូរសព្ទចោលសិន ហើយចេញក្រៅផ្ទះស្រូបខ្យល់អាកាសបរិសុទ្ធ នោះអ្នកនឹងមានអារម្មណ៍ធូរស្បើយនិងស្រស់ស្រាយមុនពេលចាប់ផ្ដើមធ្វើអ្វីផ្សេងទៀត។

៩. សម្រាក

ទោះបីជាអ្នកជាប់នៅផ្ទះ ក៏វាមិនមែនជាសម្ពាធអ្វីដែរ យើងអាចនិយាយបានថាវាជាពេលល្អសម្រាប់សម្រាកលំហែរពីភាពអ៊ូអរនៃសង្គម។ ជាពិសេសអ្នកអាចមានពេលស្ងាត់ពីការរំខានដើម្បីសមាធិឲ្យអារម្មណ៍ស្ងប់បានទៀតផង៕

ប្រែសម្រួល៖ សន្យា

ប្រភព៖​ ef.com

ចុចអាន៖ វិធី ៥ យ៉ាងដើម្បីបង្កើតផលិតភាពការងានៅផ្ទះឲ្យល្អដូចធ្វើការនៅការិយាល័យ

ចុចអាន៖ ទិញអីវ៉ាន់ ទិញដោយ​វិធី​ឆ្លាតវៃទំាងនេះ​ក្នុងរដូវកាលកូវីដ-១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១ នាទីute មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានជាតិ២៨ នាទីutes មុន

ព្យុះទី៦ឈ្មោះ វីពផា (Wipha) បន្តជះឥទិ្ធពលលើ កម្ពុជាដល់ថ្ងៃទី២៤កក្កដា

សន្តិសុខសង្គម៧ ម៉ោង មុន

ជនបរទេស១៣នាក់ ត្រូវ​ឃាត់​ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទ​ល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅសៀមរាប

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ចូលជួបសម្តែងការគួរសម

សន្តិសុខសង្គម៩ ម៉ោង មុន

ទីតាំង​ហាងកាហ្វេជាង៩០កន្លែង ត្រូវសមត្ថកិច្ចធ្វើសកម្មភាពចុះឆែកជាបន្តបន្ទាប់ក្នុងខេត្តកំពង់ចាម

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

Sokha Hotels

ព័ត៌មានពេញនិយម