ព័ត៌មានអន្ដរជាតិ
ប្រេងសាំងនៅ កម្ពុជា បន្តឡើងថ្លៃដល់ ៤៧០០ រៀល ចុះប្រទេស អាស៊ាន ផ្សេងទៀតយ៉ាងណាដែរ
រហូតមកដល់ពេលនេះ តម្លៃប្រេងសាំងមានការប្រែប្រួលទៀតហើយ ក្នុងនោះប្រទេសចំនួន ៣ នៅ តំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) រួមទាំងកម្ពុជាផងដែរនោះ ឃើញថាតម្លៃប្រេងសាំងបានឡើងថ្លៃ ២០០ រៀលបន្ថែមទៀតដែលនឹងត្រូវដាក់លក់ក្នុងតម្លៃ ៤,៧០០ រៀលក្នុងមួយលីត្រ ។

ហើយនេះគឺជាតម្លៃប្រេងសាំងធម្មតាលក់ក្នុងមួយលីត្រនៅបណ្ដាប្រទេសអាស៊ាន ៖
១. ព្រុយណេ តម្លៃ ០.២៦ ដុល្លារ (១,០៥០ រៀល) ក្នុងមួយលីត្រ
២. ម៉ាឡេស៊ី តម្លៃ ០.៤៨ ដុល្លារ (២,០០០ រៀល) ក្នុងមួយលីត្រ
៣. ឥណ្ឌូណេស៊ី តម្លៃ ០.៨៨ ដុល្លារ (៣,៦០០ រៀល) ក្នុងមួយលីត្រ
៤. មីយ៉ាន់ម៉ា តម្លៃ ១.០៧ ដុល្លារ (៤,២៥០ រៀល) ក្នុងមួយលីត្រ
៥. វៀតណាម តម្លៃ ១.០៩ ដុល្លារ (៤,៣៥០ រៀល) ក្នុងមួយលីត្រ
៦. ថៃ តម្លៃ ១.១១ ដុល្លារ (៤,៤៥០ រៀល) ក្នុងមួយលីត្រ
៧. កម្ពុជា តម្លៃ ១.១៦ ដុល្លារ (៤,៧០០ រៀល) ក្នុងមួយលីត្រ
៨. ហ្វីលីពីន តម្លៃ ១.២១ ដុល្លារ (៤,៨៥០ រៀល) ក្នុងមួយលីត្រ
៩. ឡាវ តម្លៃ ១.៣៤ ដុល្លារ (៥,៣៥០ រៀល) ក្នុងមួយលីត្រ
១០. សិង្ហបុរី តម្លៃ ១.៩៨ ដុល្លារ (៧,៩៥០ រៀល) ក្នុងមួយលីត្រ

គួរបញ្ជាក់ថា តម្លៃប្រេងសាំងទាំងនេះគឺគិតត្រឹមថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២២ ហើយយើងឃើញថា ប្រទេសហ្វីលីពីន និងឡាវតម្លៃប្រេងសាំងមានការធ្លាក់ចុះបន្តិច ខណៈសិង្ហបុរីនៅតែជាប្រទេសមានតម្លៃប្រេងសាំងខ្ពស់ជាងគេដដែលនៅតំបន់អាស៊ាន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Global Petrol Price
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


