Connect with us

សន្តិសុខសង្គម

រួមភេទជាមួយអនីតិជនរួច គេចខ្លួនបាន ៥ ខែ ទីបំផុតត្រូវសមត្ថកិច្ចក្របួចជាប់

បានផុស

នៅ

បុរសម្នាក់ ដែលពាក់ព័ន្ធ និងករណីរួមភេទជាមួយក្មេងស្រីអាយុក្រោម ១៥ ឆ្នាំ ត្រូវសមត្ថកិច្ចតាមស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួន ក្រោយពីជនសង្ស័យរូបនេះ បានគេចខ្លួនអស់រយៈពេលជិត ៥ ខែ រួចមក។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​ថ្ងៃទី ​៧ ខែតុលា ឆ្នាំ​២០២១ វេលា​ម៉ោង ១០ យប់ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​រតនមណ្ឌល បានទទួល​ពាក្យបណ្តឹង​ពី​ឈ្មោះ ថា សុថា​ន ភេទ​ស្រី អាយុ​ ៤១​ ឆ្នាំ ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​ស្ដៅ ជា​តំណាង​ជនរងគ្រោះ​ឈ្មោះ ព ច ធ ភេទ​ស្រី អាយុ​ ១៣ ​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្ដៅ ឃុំ​ស្ដៅ ស្រុក​រត​មណ្ឌល ត្រូវបុរស​ម្នាក់​ចាប់រំលោភ​សេពសន្ថវៈ​នៅ​ចំណុច​ក្រុមទី​ ២៩ ស្ថិតក្នុង​ភូមិ​ស្ដៅ ឃុំ​ស្ដៅ ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង រួច​គេចខ្លួនបាត់​។​

ដោយកាលពីថ្ងៃទី ​១៩ ខែកុម្ភៈ ឆ្នាំ​ ២០២២ ដោយ​អនុវត្ត​តា​មការដឹកនាំ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹម​សាន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេ​ខេត្ត និង​ដោយមាន​ការសម្របសម្រួល​នីតិវិធី​ពី​ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបងរួចមក លោក​វរសេនីយ៍ឯក សន និល អធិការនគរបាល ​ស្រុក​រតនមណ្ឌល បានធ្វើការ​ស្រាវជ្រាវ​ និង​ឃាត់ខ្លួន​មុខសញ្ញា​ជា​ជនសង្ស័យ​ឈ្មោះ លៀង ចន្ថា ភេទ​ប្រុស អាយុ​ ៣០​ ឆ្នាំ រស់នៅ​ភូមិ​ស្ដៅ ឃុំ​ស្ដៅ ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​លើ​អនីតិជន។

នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​រួមភេទ​ជាមួយ​ជនរងគ្រោះ​ពិតប្រាកដ​មែន ដោយបាន​សម្រេច​មួយ​លើក​តែប៉ុណ្ណោះ​។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កម្លាំង​ជំនាញ​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តហើយ ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម