ជីវិតកម្សាន្ដ
ក្រោយបាត់ខ្លួន ៣ ថ្ងៃ ពេលនេះ រកឃើញសាកសព តារាស្រី ថៃ Tangmo ហើយ
ក្រោយស្វាត់ស្វែង និងមានការជួយជ្រោមជ្រែង ទើបថ្ងៃនេះ ក្រុមអ្នកមុជទឹកបានប្រទះឃើញសព Tangmo nida patcharaveerapong អណ្ដែតផុសឡើងលើផ្ទៃទឹក បន្ទាប់ពីរូបនាង បានធ្លាក់ពីលើទូក នៅកណ្តាលទន្លេចៅប្រាយ៉ា កាលពីយប់ថ្ងៃទី ២៤ ខែ កុម្ភៈ។

ក្រុមអ្នកជួយសង្រ្គោះបាននិយាយថា នៅវេលាម៉ោង ១ និង១០នាទីរសៀល អ្នកមុជទឹកម្នាក់បានប្រទះឃើញសាកសពនាង អណ្ដែតកណ្ដាលទន្លេ ជិតផែ Phibun Songkhram 1 Pier ដែលជិតដល់ចំណុចកើតហេតុ អ្នកជួយសង្គ្រោះបានបញ្ជាក់ថា សំលៀកបំពាក់ទាំងនោះ គឺដូចគ្នានឹងអ្នកដែលបានរាយការណ៍នៅក្នុងព័ត៌មាន។


បច្ចុប្បន្ននេះ សពរបស់តារាស្រីរូបនេះ កំពុងរង់ចាំគ្រូពេទ្យមកពីវិទ្យាស្ថានធ្វើកោសល្យវិច័យ តាមនីតិវិធីច្បាប់ ទើបហ៊ានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ។


ទន្ទឹមនោះ ក្រុមអ្នកជួយសង្គ្រោះបានប្រាប់ក្រុមគ្រួសារ ឲ្យរៀបចំឯកសារ ដើម្បីយកសពរបស់នាង បន្ទាប់ពីការធ្វើកោសល្យវិច័យ នៅវិទ្យាស្ថានកោសល្យវិច្ច័យនៅថ្ងៃស្អែក ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មិត្តភាពដ៏ល្អ! អតីតស្វាមី Tangmo ស្វះស្វែងរកនាង ក្រោយជួបឧបទ្ទវហេតុ ធ្លាក់ចូលទន្លេ
ចុចអាន៖តួស្រីក្នុងរឿង «បេះដូងប្រែកាយ» Tangmo Nida ធ្លាក់ចូលទឹកទន្លេ ខណៈសពមិនទាន់រកឃើញ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


