ជីវិតកម្សាន្ដ
តួស្រីក្នុងរឿង «បេះដូងប្រែកាយ» Tangmo Nida ធ្លាក់ចូលទឹកទន្លេ ខណៈសពមិនទាន់រកឃើញ
តាមសេចក្ដីរាយការណ៍បញ្ជាក់ថា មានមនុស្សធ្លាក់ចេញពីទូកល្បឿនលឿន ចូលទៅក្នុងទន្លេចៅប្រាយ៉ា ជិតស្ពានរ៉ាម៉ា ៧ ហើយអ្នកដែលធ្លាក់នោះនោះគឺនាង Tangmo nida patcharaveerapong ជាតួស្រីក្នុងរឿង «បេះដូងប្រែកាយ» ។

ភ្លាមៗនោះ មូលនិធិ Ruamkatanyu បានបញ្ជូនក្រុមសង្គ្រោះបន្ទាន់ ទៅកាន់តំបន់នោះ ហើយនៅក្នុងដំណើរការនៃការស្វែងរក ក្នុងតំបន់ផ្លូវ Phibun Songkhram ពីការសាកសួរសាក្សីបញ្ជាក់ថា តារាស្រីរូបនេះ ធ្លាក់ចូលទន្លេ ខណៈនាងកំពុងជិះទូក។
យ៉ាងណាមិញ ក្នុងហេតុការណ៍គ្រោះថ្នាក់នេះ មានអ្នកដំណើរប្រុសស្រី ៣នាក់ ចេញពីស្ពាន Sang He ឆ្ពោះទៅខេត្ត Nonthaburi មុនពេលមាននរណាម្នាក់ធ្លាក់ទន្លេ។


មិត្តភក្តិដែលជិះទូកជាមួយគ្នា បានប្រាប់អ្នកជួយសង្គ្រោះថា តារាសម្ដែងរូបនេះ អង្គុយនៅខាងក្រោយទូក មុនពេលធ្លាក់ចូលទឹក លុះដល់វេលាម៉ោង១០និង៣០នាទីយប់ អ្នកបើកទូកបាននាំគ្នាដើររក តែរកមិនឃើញ ទើបរាយការណ៍ប្រាប់សមត្ថកិច្ច។ ចំណែកអ្នកភូមិនៅក្បែរកន្លែងកើតហេតុនិយាយថា ឮមនុស្សស្រែកឲ្យគេជួយ មុនពេលសំឡេងស្ងាត់។


ផ្អែកតាមសេចក្ដីរាយការណ៍ ក៏បានបញ្ចាកដែរថា លោក Beam Sarunyu ដែលជាតារាសម្តែង និងជាពិធីករដ៏ល្បីរបស់ប្រទេសថៃ បានចូលរួមការស្វែងរកជាមួយក្រុមអ្នកជួយសង្គ្រោះ នៅវេលាម៉ោងប្រហែល ១ ទៀបភ្លឺ។ ក្រុមអ្នកជួយសង្គ្រោះទាំងមូល អ្នកមុជទឹកមកពីនាយកដ្ឋានផ្សេងៗ ពួកគេកំពុងចល័តទៅតំបន់នោះ ដើម្បីស្វែងរកតារាស្រីរូបនេះ ប៉ុន្តែរកមិនទាន់ឃើញនូវឡើយទេ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តួអង្គស្រី ៥ រូប ល្បីល្បាញខ្លាំង ដោយសារតែហ៊ានលះបង់ជីវិត ក្នុងរឿង «Sinaeha Saree»
ចុចអាន៖រាលដាលសាជាថ្មី! តួឯកប្រុសក្នុងរឿង ” ល្បែងបំណងប្រាថ្នា” ប្រកាសឆ្លងកូវីដ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


