ជីវិតកម្សាន្ដ
មិត្តភាពដ៏ល្អ! អតីតស្វាមី Tangmo ស្វះស្វែងរកនាង ក្រោយជួបឧបទ្ទវហេតុ ធ្លាក់ចូលទន្លេ
ចាត់ទុកជាចំណងមិត្តភាពដ៏ល្អ ដែលតែងតែមានចំពោះគ្នា ទោះបីជាអ្នកទាំងពីរ បានបែកគ្នាជាយូរ ហើយក៏ជាក្ដីស្រលាញ់ ធ្លាប់រួមរស់ជាមួយគ្នាក្នុងនាមជាប្ដីប្រពន្ធមកពីមុនដែរ។

ជាក់ស្ដែង តារាចម្រៀងវ័យក្មេង និងជាតារាសម្ដែង នាយ Tono Phakin ដែលធ្លាប់ជាអតីតគូស្នេហ៍ Tangmo Nida ថ្មីៗនេះ បានទៅជួយស្វែងរកអតីតភរិយា ក្រោយនាងជួបឧបទ្ទវហេតុ ធ្លាក់ពីទូកល្បឿនលឿន កាលពីយប់ថ្ងៃទី២៤ កុម្ភៈមកម្ល៉េះ។

បន្ទាប់ពីទៅជួយស្វាត់ស្វែងរកនាង មានរូបភាពពីអ្នកលេងបណ្ដាញសង្គមជាច្រើន បានថតឃ្លីបរបស់ Tono Phakin និង May ដែលជាអ្នកគ្រប់គ្រងផ្ទាល់ខ្លួន និងជាអតីតអ្នកគ្រប់គ្រងរបស់Tangmo ដោយធ្វើដំណើរទៅតំបន់នោះ ដើម្បីឡើងទូកជួយរកនាង ដែលបាត់ខ្លួនក្នុងទន្លេចៅប្រាយ៉ា។


ក្នុងចំណោមអ្នកគាំទ្រដែលបានយកឃ្លីបនេះ ទៅចែករំលែកយ៉ាងច្រើនលើសលប់ ក្នុងនោះមានការកោតសរសើរថា មិត្តភាពរបស់អ្នកទាំងពីរនៅតែល្អ រួមជាមួយនឹងការផ្ញើសារលើកទឹកចិត្ត ចូលរួមរំលែកទុក្ខដល់ Tangmo សូមឲ្យនាងវិលមកវិញដោយសុវត្ថិភាពនិងពុំមានគ្រោះថ្នាក់អ្វីនោះទេ។


យ៉ាងណាមិញ នៅក្នុងពិភពសិល្បៈថៃឯណោះវិញ ម្នាក់ៗហាក់អស់សង្ឃឹមនឹងការបាត់ខ្លួនដ៏គួរឲ្យសង្ស័យនេះ និងមិនដឹងថា Tangmo ទៅជាយ៉ាងណាឡើយ។ ព្រោះបើគិតទៅ ៣ ថ្ងៃហើយ ដែលនាងបាត់ខ្លួនក្នុងទឹកទន្លេ ហើយក្រុមអ្នកស្វែងរក ក៏នៅមិនទាន់មានពន្លឺពីនាងដូចគ្នា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តួស្រីក្នុងរឿង «បេះដូងប្រែកាយ» Tangmo Nida ធ្លាក់ចូលទឹកទន្លេ ខណៈសពមិនទាន់រកឃើញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


