KPT+
ធ្លាប់ទេ កើតអាការៈសោកសៅទំាងគ្មានមូលហេតុ?
ភាពសោកសៅគឺជាផ្នែកមួយនៃជីវិត តែប្រសិនបើវាញឹកញាប់ពេក ក៏នាំទៅរកមហន្តរាយសុខភាពបានយ៉ាងងាយ។
ពេលខ្លះយើងធ្លាក់ទឹកចិត្តទំាងដែលមិនបានដឹងពីប្រភពនៃភាពសោកសៅនោះទេ ហើយវាចេះតែរាំរ៉ៃទៅៗ រហូតដល់ក្លាយជាទម្លាប់មិនល្អប្រចាំថ្ងៃ។ ការមិនដឹងពីប្រភពនៃការឈឺចាប់នោះ អាចធ្វើឱ្យពិបាកដល់ការដោះស្រាយ។

ត្រូវដឹងថា គ្រប់គ្នា ចាំបាច់ក្នុងការយកចិត្តទុកដាក់លើអារម្មណ៍ខ្លួនឯង ហើយប្រើការយល់ដឹងនិងភាពនឹងនរមកមកវាយតម្លៃថាតើអារម្មណ៍មិនស្ងប់ទំាងនោះ មានប្រភពមកពីណា?
ភាពសោកសៅមិនដែលលេចឡើងមកដោយគ្មានហេតុផលទេ គ្រាន់់តែពេលខ្លះវាច្រើនពេក បានជាយើងមិនដឹងមួយណាជាមួយណា?
សុខភាពផ្លូវចិត្តរបស់មនុស្សម្នាក់ៗ អាចនឹងរងទុក្ខបានដោយងាយនៅពេលខ្លះ ប៉ុន្តែមិនមានជារៀងរហូតទេ។ ការយល់ថាអារម្មណ៍សោកសៅគឺជាផ្នែកមួយនៃជីវិតអាចជួយឱ្យអ្នកមានអារម្មណ៍ធូរស្បើយ តែចូរព្យាយាមឆ្លងកាត់វា កុំទុកឱ្យវានៅកកើតជាជំងឺមហារីកនៃផ្លូវអារម្មណ៍។
តើប្រការដែលសោកសៅញឹកញយអាចសញ្ញានៃជំងឺធ្លាក់ទឹកចិត្តដែរឬទេ?
ធម្មតា ភាពទុក្ខព្រួយគឺជារឿងធម្មជាតិប៉ុន្តែពេលខ្លះផ្សេងទៀតមិនមែនទេ។ មូលហេតុមួយចំនួនដែលអាចបណ្តាលឱ្យមានទុក្ខព្រួយជាប់លាប់ អាចជាការធ្លាក់ទឹកចិត្ត។ ភាពក្រៀមក្រំ ណាមួយ ប្រសិនបើទុកចោលមិនបានព្យាបាលអាចប្រែទៅជាធ្លាក់ទឹកចិត្តបាន។ នោះជាអ្វីដែលត្រូវដឹងនិងតាមដានយ៉ាងជិតស្និទ្ធសម្រាប់សុខភាពផ្លូវចិត្តនិងសុខុមាលភាពរបស់យើងម្នាក់ៗ។

នៅពេលមានអារម្មណ៍ក្រៀមក្រំពេកយើងចាំបាច់ត្រូវស្វះស្វែងរកជំនួយ។ បើព្រួយបារម្ភថាយើងអាចនឹងកំពុងធ្លាក់ទឹកចិត្តសូមកុំភ័យស្លន់ស្លោ។ មនុស្សជាច្រើនរួចមកហើយ ដែលរងជំងឺធ្លាក់ទឹកចិត្ត ប៉ុន្តែគេអាចព្យាបាលបាន។
រោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តរួមមានការ ថយចុះចំណង់អាហារឬ ការកើនឡើងចំណង់អាហារខុសប្រក្រតី អារម្មណ៍ឆាប់ប៉ះទង្គិច រាងកាយមានភាពភាពល្ហិតល្ហៃភាពមានអារម្មណ៍ថាខ្លួនឯងឯកោឬគ្មានតម្លៃ។ល។
បើយោងតាមអង្គការសុខភាពពិភពលោកគឺមានមនុស្សប្រមាណជាង១៦លាននាក់កំពុងរងវិបត្តិធ្លាក់ទឹកចិត្ត។ ប៉ុន្តែសម្រាប់ជំងឺនេះ គេមានវិធីព្យាបាលជាច្រើន ដែលមានប្រសិទ្ធភាពសម្រាប់គ្រប់ទម្រង់នៃជំងឺធ្លាក់ទឹកចិត្ត រួមទាំងជំងឺធ្លាក់ទឹកចិត្តធ្ងន់ៗផងដែរ។
សូមកុំព្រងើយកន្តើយនឹងអាការៈផ្លូវចិត្ត ហើយឆាប់ស្វែងរកមូលហេតុក៏ដូចជាការព្យាបាលឱ្យបានទាន់ពេលវេលា៕
ប្រែសម្រួល៖ ស្រស់
ចុចអាន៖ នៅឲ្យឆ្ងាយពីមនុស្សអវិជ្ជមាន បើមិនចង់ជួបវិបត្តិ ៦ យ៉ាងនេះ
ចុចអាន៖ កំហឹងមិនដឹងមុខ ឬការគុំគួនយូរ អាចជាបញ្ហាសុខភាពផ្លូវចិត្តធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


