សន្តិសុខសង្គម
ភ្លើងឆេះស្មៅក្បែរផ្ទះប្រជាពលរដ្ឋចំរដូវក្តៅ បានរថយន្តពន្លត់អគ្គិភ័យជួយពន្លត់ទាន់
ភ្លើងឆេះស្មៅក្បែផ្ទះប្រជាពលរដ្ឋទាំងកណ្តាលថ្ងៃត្រង់ធ្វើឲ្យប្រជាពលរដ្ឋលោកមានការភ័យស្លន់ស្លោហើយប៉ុន្តែភ្លាមៗត្រូវបានរថយន្តពន្លត់អគ្គិភ័យរបស់សាលាខណ្ឌច្បារអំពៅចុះទៅបាញ់ពន្លត់ទាន់ពេល មិនឱ្យរាលដាលដល់ផ្ទះប្រជាពលរដ្ឋរាប់សិបខ្នង។

យោងតាមប្រភពពីលោក ជូ ចាន់នី ជំនួយការសាលាសង្កាត់ច្បារអំពៅទី២បានប្រាប់កម្ពុជាថ្មីថា ហេតុការណ័អគ្គិភ័យឆេះស្មៅក្នុងដីឡូត៍ក្រោយទីស្នាក់ការភូមិដើមស្លែង១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញកាលពីវេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី១០ ខែមីនានេះតែម្តង។
លោកជូ ចាន់នី បានបន្តថា បន្ទាប់ពីមានអគ្គិភ័យកើតឡើងភ្លាមបងប្អូនប្រជាពលរដ្ឋបានរាយការណ៍មកអាជ្ញាធរសង្កាត់ច្បារអំពៅទី២ ហើយក្នុងរថយន្តពន្លត់អគ្គិភ័យរបស់សាលាខណ្ឌច្បារអំពៅចំនួន១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់ទីក្រុងកោះពេជ្រចំនួន១គ្រឿងបានចុះទៅអន្តរាគមន៍បាញ់ពន្តត់អស់រយះពេលជិត១ម៉ោងទើបអគ្គិភ័យរលត់ទៅវិញ។

លោកគុយ គឹមហ៊ាង ប្រធានសាធារណការសាលាខណ្ឌច្បារអំពៅដែលបានដឹកនាំរថយន្តពន្លត់អគ្គិភ័យសាលាខណ្ឌបានឲ្យដឹងថា បានរថយន្តពន្លត់អគ្គិភ័យចុះទៅជួយបាញ់ពន្លត់ទាន់ពេលទើបមិនរាលដាលដល់ផ្ទះ សម្បែងប្រជាពលរដ្ឋរយខ្នង។
លោកបញ្ជាក់បើគិតពីបញ្ហាភ្លើងឆេះស្មៅនិងព្រៃត្រែងក្នុងមូលដ្ឋានខណ្ឌច្បារអំពៅគឺកើតឡើងញឹកញាប់ណាស់បើគឹតពីដើមឆ្នាំ២០២២មកដល់ថ្ងៃនេះបានកើតឡើង ២៧ លើកហើយត្រូវបានជួយអន្តរាគមន៍ទាន់ពេល។ ហើយមូលហេតុដែលឆេះនេះគឺភាគច្រើនអ្នកដុតស្មៅរកឃ្មុំ និងបោះកន្ទុយបារីលើស្មៅដែលងាប់ស្របពេលខែក្តៅផងនោះ៕


អត្ថបទ៖ នរា
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


