ព័ត៌មានអន្ដរជាតិ
លោក ចូ បៃដិន ប្តេជ្ញាបន្តផ្គត់ផ្គង់សព្វាវុធ ជួយអ៊ុយក្រែន (មានវីដេអូ)
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានប្តេជ្ញាបន្តផ្គត់ផ្គង់សព្វាវុធ អាហារ និងថវិកាដើម្បីជួយប្រទេស អ៊ុយក្រែន។

នៅក្នុងការបង្ហោះ Twitter លោក បៃដិន និយាយថា សហរដ្ឋអាមេរិកក៏នឹងស្វាគមន៍ជនភៀសខ្លួនអ៊ុយក្រែន យ៉ាងកក់ក្តៅផងដែរ។
កាលពីព្រឹកថ្ងៃចន្ទទី១៤ខែមីនា លោក បៃដិន និយាយថា សហរដ្ឋអាមេរិកកំពុងផ្តល់ជំនួយមនុស្សធម៌ រាប់ម៉ឺនតោនជារៀងរាល់ថ្ងៃ។

នៅថ្ងៃដដែលនោះ ទូរទស្សន៍ CNN ក៏បានរាយការណ៍ផងដែរថា រដ្ឋបាលលោក បៃដិន កំពុងពិចារណាលើការពន្លឿនដំណើរការនីតិវិធីអន្តោប្រវេសន៍ សម្រាប់ជនភៀសខ្លួនអ៊ុយក្រែនដែលមានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក។
ចំណែកកាលពីថ្ងៃសុក្រសប្តាហ៍មុន លោក បៃដិន បានចុះហត្ថលេខាលើកញ្ចប់ថវិកាចំណាយបន្ទាន់មួយ ដែលផ្តល់ជំនួយចំនួន ១៣.៦ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ដែលក្នុងនោះមានប្រហែលពាក់កណ្តាលជាជំនួយសម្រាប់យោធា៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អ្នកកាសែតអាមេរិក ដែលស្លាប់នៅ អ៊ុយក្រែន ជានរណា?
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


