Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​​បន្ថែម​​ជំនួយ​​យោធា​​ដល់​​អ៊ុយក្រែន​​គិត​​ជា​​ប្រាក់​​ជាង​​១ប៊ី​លាន​​ដុល្លារ​ហើយ

បានផុស

នៅ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន ត្រូវ​បាន​គេ​រាយការណ៍​ថា គ្រោង​នឹង​​ប្រកាស​ជំនួយ​គិត​ជា​​​ប្រាក់​​៨០០​លាន​ដុល្លារ​អាមេរិក​បន្ថែម​ទៀត​ទៅ​ប្រទេស​អ៊ុយក្រែន​ដែល​ធ្វើ​ឲ្យ​​ជំនួយ​សរុប​របស់​អាមេរិក​ឡើង​ដល់​ជាង​១​ប៊ី​លាន​ដុល្លារ​អាមេរិក​​ចំ​​ពេល​អ៊ុយក្រែន​កំពុង​មានជម្លោះ​ជា​មួយ​រុស្ស៊ី។​

មន្ត្រី​សេតវិមានមិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​អង្គារ៍​ថា ​ទឹក​ប្រាក់​៨០០​លាន​ដុល្លារ​ជាជំនួយ​បន្ថែម​គ្រោង​នឹង​ប្រកាស​នា​ពេល​ឆាប់​ៗ​ខាង​មុខ​ដែល​​នឹង​ធ្វើ​ឲ្យ​​ចំនួនសរុប​​​​​ត្រូវ​បាន​ប្រកាស​​​ក្នុង​មួយ​សប្តាហ៍​កន្លង​ទៅ​​ឡើង​ដល់​ជាង​១​ប៊ី​​លាន​ដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​​មិន​បាន​បញ្ជាក់​ពី​ឧបករណ៍​អ្វី​ដែល​ត្រូវ​បាន​រាប់​បញ្ចូល​​ក្នុង​ជំនួយ​នា​ពេល​ខាង​មុខ​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា យោង​​តាម ក្រសួង​ការបរទេស​អាមេរិក​បាន​បង្ហាញ​ថា កញ្ចប់​ថវិកា​២០០​លាន​ដុល្លារ​​បាន​ប្រកាស​កាល​ពី​ថ្ងៃ​សៅរ៍​រាប់​បញ្ចូល​ទាំង​ឧបករណ៍​​សម្រាប់​​​កម្លាំង​ទ័ព​អ៊ុយក្រែន​ប្រឆាំង​​​ប្រឆាំង​​​រថក្រោះ ការ​វាយ​ប្រហារ​ផ្លូវ​អាកាស និង​​ការ​គំរាម​កំហែង​ផ្សេង​ៗ​ទៀត​ដែល​កំពុង​ប្រឈម​។

នៅ​ថ្ងៃ​អង្គារ៍​ម្សិល​មិញ លោក​ប្រធានាធិបតី ចូ បៃដិន ​បាន​ចុះ​ហត្ថលេខា​លើ​ច្បាប់​​​ថវិកា​​រដ្ឋាភិបាល​ដែល​មាន​​ចំនួន​​១.៥​ទ្រីលាន​ដុល្លារ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ទឹក​ប្រាក់​១៣.៦​ប៊ីលាន​ដុល្លារ​ក្នុង​ជំនួយ​មនុស្សធម៌ និង​សន្តិសុខ​សម្រាប់​អ៊ុយក្រែន​ផង​ដែរ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ RT

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម