Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky៖ ការចរចាបរាជ័យមានន័យថាជា សង្គ្រាមលោកលើកទីបី

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា លោកជឿថា ការបរាជ័យក្នុងកិច្ចចរចាបញ្ចប់ការវាយលុករបស់រុស្ស៊ី នឹងមានន័យថាជា “សង្រ្គាមលោកលើកទីបី”។

This image has an empty alt attribute; its file name is Ukraine-Volodymyr-Zelensky-InZ6YJ-1024x683.jpeg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងទៅកាន់ CNN កាលពីថ្ងៃអាទិត្យទី២០ខែមីនា លោក Zelensky និយាយថា លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីដោះស្រាយដោយផ្ទាល់ ជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ លោកជឿជាក់ថា ការចរចាគឺជាមធ្យោបាយតែមួយគត់ដើម្បីបញ្ចប់ការប្រយុទ្ធគ្នា។ ​ខ្ញុំ​គិត​ថា ​យើង​ត្រូវ​ប្រើ​ទម្រង់​ណា​មួយ ឱកាស​ណា​មួយ​ដើម្បី​មាន​លទ្ធភាព​ចរចា​។

ទោះបីជាយ៉ាងណាក៏ដោយ លោក Zelensky លើកឡើងថា លោកបដិសេធកិច្ចព្រមព្រៀងណាមួយដែលតម្រូវឲ្យអ៊ុយក្រែនទទួលស្គាល់តំបន់បំបែកខ្លួនដែលឧបត្ថម្ភដោយរុស្ស៊ីថា ជាតំបន់ឯករាជ្យ។

This image has an empty alt attribute; its file name is 7A52DFYZXKI76YWA5G6OPBD274.jpg

ប្រធានាធិបតី​អ៊ុយក្រែនរូបនេះ ក៏​បានអះអាងផងដែរ​ថា ​លោក​ជឿជាក់​ថា ​ប្រសិនបើ​ប្រទេស​របស់​លោក​ជា​សមាជិក​អង្គការណាតូ​ នោះសង្រ្គាម​នឹងមិន​ផ្ទុះឡើង​ឡើយ។

ប្រសិន​បើ​សមាជិក​ណាតូ​ ​ត្រៀម​ខ្លួនរួចហើយ​ដើម្បី​ឃើញ​យើង​ក្នុង​សម្ព័ន្ធភាព​នោះ សូម​ធ្វើ​វា​ភ្លាមៗទៅ ព្រោះមនុស្សស្លាប់រាល់ថ្ងៃ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ចិន អះអាងជាថ្មី៖ ទីក្រុងប៉េកាំង នឹងមិនបញ្ជូនអាវុធទៅឲ្យ រុស្ស៊ី ទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម