វប្បធម៌ ជំនឿ
មនុស្សប្រុសកើតឆ្នាំទាំង៣ មានរាសីខ្លាំងប្រចាំឆ្នាំខាល តាមក្បួនហោរាខ្មែរ
តាមក្បួនហោរាស្ត្រខ្មែរ ក្នុងឆ្នាំនីមួយៗមានបែកចែករាសីខុសគ្នារវាងមនុស្សប្រុស និងមនុស្សស្រី ពោលថ្វីបើមនុស្សប្រុសស្រីកើតឆ្នាំសត្វដូចគ្នាក្ដី ប៉ុន្តែមិនមែនមានរាសីប្រចាំឆ្នាំមិនដូចគ្នាទេ។ ជួនអាចមានរាសីប្រចាំឆ្នាំ ល្អ ឬ មិនល្អ ទាំងប្រុសទាំងស្រី ជួនកាលមនុស្សប្រុសមានរាសីល្អ តែមនុស្សស្រីមានរាសីមិនល្អ ឬរាសីផ្ទុយទៅវិញ។ តទៅនេះ “កម្ពុជាថ្មី” សូមបង្ហាញជូន រាសីមនុស្សប្រុសកើតក្នុងឆ្នាំ៣ ដែលមានរាសីខ្លាំងជាងគេ ប្រចាំឆ្នាំខាល តាមក្បួនហោរាសាស្ត្រខ្មែរ។

លោក អ៊ឹម បុរិន្ទ នាយក នៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ បានឱ្យ “កម្ពុជាថ្មី” ដឹងថា តាមទំនាយជោគជតារាសី ប្រចាំឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងគ្រិស្ដសករាជ ២០២២នេះ មនុស្សប្រុសកើតឆ្នាំ៣ ដែលមានជោគជតារាសីខ្លាំងគឺ៖
មនុស្សប្រុសកើតឆ្នាំម្សាញ់ ពង្សមនុស្សប្រុស ធាតុភ្លើង ទំនាយថា ឆ្នាំនេះជាឆ្នាំដែលលោកអ្នកមានសេចក្ដីសុខសម្រាន្តយ៉ាងលើសលប់ ហើយបានគាប់ចិត្តគ្រប់យ៉ាង មានគេនាំកំណល់រង្វាន់មកឱ្យដល់ទីកន្លែង។ ក្នុងឆ្នាំខាលនេះ ជោគរាសីរបស់អ្នកល្អជាទីបំផុត បើអ្នកមានបំណងធ្វើអ្វីមុខជាបានសម្រេចផលយ៉ាងមែនពិត ប៉ុន្តែអ្នកកុំផ្តេកផ្ដួលនឹងការជួយឈឺឆ្អាលពីគេឯទៀតខ្លាំងពេក នៅក្នុងរឿងរាប់អានស្រឡាញ់ទុកចិត្ត គួរតែប្រយ័ត្នឱ្យមែនទែន ហើយខំស្ទាបស្ទង់បន្តិចផង បើសិនជាវៀរចាកមិនផុត។ នៅក្នុងបន្ទុកក្រុមគ្រួសារមានសេចក្ដីសុខយ៉ាងក្រៃលែង។

មនុស្សប្រុសកើតឆ្នាំច ពង្សយក្សស្រី ធាតុដី ទំនាយថា ក្នុងឆ្នាំខាលនេះជាឆ្នាំដែលជោគលាភមុខជានឹងមានដល់លោកអ្នកហើយ បើលោកអ្នកចង់ធ្វើអ្វីនឹងបានសម្រេចជាដរាប។ មិត្តភក្ដិ ឬនាយចៅហ្វាយនាយជាធំប្រុងទំនុកបម្រុងដល់អ្នក តែថារឿងដែលអ្នកត្រូវព្រិតប្រៀងខ្លួនជានិច្ច គឺកុំបេះបួយនាំរឿងពីនេះទៅនិន្ទាឱ្យអ្នកឯនោះឮ ឬដឹង។ បើអ្នកបានតមប្រាកដក្នុងហេតុភេទបែបនេះ ឈ្មោះថា ខ្លួនអ្នកបានដោះស្រាយពីការបែកបាក់មេត្រីភាព។

មនុស្សប្រុសកើតឆ្នាំកុរ ពង្សមនុស្សស្រី ធាតុទឹក ទំនាយថា ក្នុងឆ្នាំខាលនេះ ជាឆ្នាំសម្រេចលាភផលជូនដល់កណ្ដាប់ដៃហើយ ទោះសត្រូវកាចប៉ុនប៉ងប្រទូសរ៉ាយយ៉ាងដូចម្ដេចក៏ដោយ ខ្លួនអ្នកត្រូវបានជោគជ័យគ្រប់ប្រការ ហើយនឹងបានទទួលការលើកតម្កើងពីមនុស្សទូទៅ។ បើអ្នកបានរៀបមង្គលការក្នុងឆ្នាំនេះរាប់ថាល្អផ្តាច់ ប៉ុន្តែឧបស័គ្គរបស់អ្នកក៏មិនសោះសូន្យដែរ ចំពោះក្រុមញាតិព័ន្ធ នឹងផ្តល់សេចក្តីរំខានមួយចំនួនដល់អ្នកក្នុងរយៈឆ្នាំនេះ។

គួរបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ នឹងចូលមកដល់នៅថ្ងៃព្រហស្បតិ៍ ១៣ កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមសា ឆ្នាំ ២០២២ នៅវេលាម៉ោង ១០:០០ នាទី៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ


