Connect with us

ព័ត៌មានអន្ដរជាតិ

Joe Biden សន្យាថា សម្ព័ន្ធមិត្តលោកខាងលិចនឹងឆ្លើយតប បើ រុស្ស៊ី ប្រើប្រាស់អាវុធគីមី (មានវីដេអូ)

បានផុស

នៅ

ប្រធានាធិបតីអាមេរិកលោក Joe Biden បានសន្យាថា សម្ព័ន្ធមិត្តនឹងឆ្លើយតប ប្រសិនបើរុស្ស៊ីប្រើអាវុធគីមីប្រឆាំងនឹងអ៊ុយក្រែន។

This image has an empty alt attribute; its file name is biden-nato-summit-01-ap-jt-220322_1647977925365_hpMain_16x9_1600-1024x576.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Biden បានប្រាប់អ្នកយកព័ត៌មានថា “វានឹងបង្កឲ្យមានការឆ្លើយតបតាមប្រភេទរបស់វា​មិន​ថាត្រូវ​ឆ្លង​កាត់​អូតង់​ឬក៏អត់នោះទេ យើង​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​នៅ​ពេល​នោះ”។

លោក Biden កំពុងស្ថិតនៅក្នុងទីក្រុង ព្រុចសែល សម្រាប់កិច្ចប្រជុំបន្ទាន់ជាមួយសម្ព័ន្ធមិត្តណាតូ ខណៈការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន ឈានចូលដល់សប្តាហ៍ទីបួន។

This image has an empty alt attribute; its file name is https___cdn.cnn_.com_cnnnext_dam_assets_220324134748-02-biden-nato-presser-1024x576.jpg

ក្នុងសន្និសីទសារព័ត៌មានមួយនៅឯទីស្នាក់ការអង្គការណាតូកាលពីថ្ងៃព្រហស្បតិ៍ទី២៤ខែមីនា លោក Biden និយាយថា សព្វាវុធជាច្រើនកំពុងបញ្ជូនទៅជួយអ៊ុយក្រែន ខណៈមេដឹកនាំលោកខាងលិចជួបប្រជុំគ្នាដើម្បីពិភាក្សាអំពីផែនការបន្ទាន់ ក្នុងករណីរុស្ស៊ីបង្កើនការវាយលុកកាន់តែខ្លាំងឡើង។

លោក Biden លើកឡើង​និយាយ​ថា ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាន​យល់​ខុស​ចំពោះ​ការ​រួបរួម​របស់​លោកខាងលិច។

អូតង់​មិន​ដែល​មាន​ការ​រួបរួម​គ្នា​ខ្លាំង​ជាង​សព្វ​ថ្ងៃ​នេះ​ទេ។ ពូទីន កំពុងទទួលបានផ្ទុយពីអ្វីដែលគាត់ចង់៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ NPR

ចុចអាន៖ Zelensky ប្រាប់ Biden កុំឲ្យដាក់ទណ្ឌកម្ម Abramovich ព្រោះហេតុផលមានប្រយោជន៍មួយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម