ព័ត៌មានអន្ដរជាតិ
Zelensky ប្រាប់ Biden កុំឲ្យដាក់ទណ្ឌកម្ម Abramovich ព្រោះហេតុផលមានប្រយោជន៍មួយ (មានវីដេអូ)
ក្នុងការហៅទូរសព្ទនាពេលថ្មីៗនេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានស្នើឲ្យប្រធានាធិបតីអាមេរិកលោក Joe Biden កុំដាក់ទណ្ឌកម្មលើមហាសេដ្ឋីរុស្ស៊ី Roman Abramovich ពីព្រោះគាត់អាចជាអន្តរការីដ៏មានប្រយោជន៍ ក្នុងកិច្ចចរចាសន្តិភាពជាមួយទីក្រុងមូស្គូ។

ជាលទ្ធផល សេតវិមានបានបញ្ចុះបញ្ចូលក្រសួងរតនាគារ មិនឲ្យបន្តផែនការវាយប្រហារលោក Abramovich ជាមួយមហាសេដ្ឋីរុស្ស៊ីផ្សេងទៀត ដែលមានទំនាក់ទំនងជាមួយលោក វ្ល៉ាឌីមៀរ ពូទីន។
ប្រភពដែលដឹងពីការហៅទូរសព្ទរវាងប្រធានាធិបតីទាំងពីរ បានប្រាប់កាសែត Wall Street Journal ថា លោក Biden បានពិគ្រោះជាមួយលោក Zelensky លើការដាក់ទណ្ឌកម្មជាច្រើន រួមទាំងផែនការសម្រាប់ម្ចាស់ក្លិបបាល់ទាត់ Chelsea វ័យ៥៥ឆ្នាំរូបនេះផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ សេតវិមានបានបដិសេធ ធ្វើអត្ថាធិប្បាយចំពោះរឿងនេះ។
ស្របពេលជាមួយគ្នានោះ ក្រសួងរតនាគារក៏មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយដែរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


