ព័ត៌មានអន្ដរជាតិ
Zelenskyy ស្តីបន្ទោសលោកខាងលិច ដែលមិនផ្តល់យន្តហោះចម្បាំងឲ្យ អ៊ុយក្រែន
ប្រធានាធិបតីអ៊ុយក្រែន បានស្តីបន្ទោសសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច ចំពោះការស្ទាក់ស្ទើរក្នុងការផ្តល់យន្តហោះចម្បាំងដល់ប្រទេសរបស់គាត់ ដោយនិយាយថា នៅតែគ្មានភាពច្បាស់លាស់ក្នុងកិច្ចពិភាក្សាអំពីថាតើអ្នកណា ដែលគួរផ្តល់យន្តហោះចម្បាំង និងអាវុធការពារផ្សេងទៀត។

លោក Zelenskyy និយាយថា អ៊ុយក្រែនមិនអាចការពារខ្លួនប្រឆាំងនឹងមីស៊ីលដោយគ្មានអាវុធត្រឹមត្រូវ និងមិនអាចរំដោះទីក្រុង Mariupol ដែលឡោមព័ទ្ធដោយគ្មានរថក្រោះ និងយន្តហោះចម្បាំងបានទេ។

លោកបន្តថា អ៊ុយក្រែនត្រូវការត្រឹមតែ១%ប៉ុណ្ណោះនៃយន្តហោះរបស់អង្គការណាតូ និង ១%នៃរថក្រោះរបស់ខ្លួន ហើយនឹងមិនស្នើសុំអ្វីបន្ថែមទៀតនោះទេ។
“យើងបានរង់ចាំ ៣១ ថ្ងៃហើយ។ តើអ្នកណាជាអ្នកទទួលបន្ទុកសហគមន៍អឺរ៉ុប-អាត្លង់ទិក? តើវានៅតែជាក្រុងមូស្គូ ព្រោះមានការបំភិតបំភ័យមែនទេ?”៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Al Jaeera
ចុចអាន៖ WHO និយាយថា ការវាយប្រហារលើមន្ទីរពេទ្យអ៊ុយក្រែន កើនឡើងជារៀងរាល់ថ្ងៃ
ចុចអាន៖ រុស្ស៊ី ទម្លាយតួលេខថ្មីអំពី ទាហានស្លាប់ និងរបួស ខុសពីការអះអាងរបស់ អ៊ុយក្រែន ឆ្ងាយណាស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


