KPT+
ប្រយោជន៍ ៤ យ៉ាង ពីការច្រៀងនៅក្នុងបន្ទប់ទឹក
យើងខ្ញុំជឿថា មានអ្នកអានជាច្រើននៅទីនេះ ប្រាកដជាធ្លាប់បានច្រៀងនៅក្នុងបន្ទប់ទឹក យ៉ាងហោចណាស់ម្តងក្នុងជីវិតដែរ។ ព្រោះការច្រៀង ជួយធ្វើឲ្យមានអារម្មណ៍ល្អ ប៉ុន្តែតើអ្នកដឹងទេថា ការច្រៀងនៅក្នុងបន្ទប់ទឹក មានប្រយោជន៍ជាងអ្វីដែលយើងគិតទៅទៀត។
១ ហាត់ដកដង្ហើម
នៅពេលយើងចាប់ផ្ដើមច្រៀង ជាការពិតណាស់ យើងចង់គ្រប់គ្រងដង្ហើមរបស់យើង។ ពេលខ្លះយើងដកដង្ហើមវែងៗ ដោយមិនដឹងខ្លួន ធ្វើឲ្យអុកស៊ីសែនកាន់តែច្រើនចូលទៅក្នុងចរន្តឈាម ដែលស្រដៀងនឹងអត្ថប្រយោជន៍សុខភាព នៅពេលដែលយើងធ្វើយូហ្គា យើងដកដង្ហើមចូល និងចេញ។

២ ការច្រៀងជួយសម្រួលដល់រាងកាយ
ការច្រៀងនៅក្នុងបន្ទប់ទឹក ក៏ជួយឲ្យយើងសម្រាកបានដែរ វារួមផ្សំនឹងការច្រៀង រាងកាយបានសម្រាកបន្ថែមទៀត។ នៅពេលដែលអ្នកមានអារម្មណ៍ធូរស្រាល រាងកាយរបស់អ្នកបញ្ចេញសារធាតុនៃសុភមង្គល ឬ Endorphins ដែលធ្វើឲ្យយើងមានអារម្មណ៍សប្បាយរីករាយ កាត់បន្ថយអារម្មណ៍ឈឺចាប់ ដែលកើតឡើង។
៣ ជួយបង្កើតគំនិតល្អៗ
៧២ភាគរយ នៃគំនិតច្នៃប្រឌិត ឬគំនិតដ៏អស្ចារ្យ ជាធម្មតាវាកើតឡើងនៅពេលដែលយើងនៅក្នុងបន្ទប់ទឹក។ បន្ទប់ទឹកមានបរិយាកាសស្ងប់ស្ងាត់ ហើយខួរក្បាលត្រូវបានបញ្ចេញពីភាពតានតឹង ការងូតទឹក ច្រៀង ស្ដាប់តន្ត្រី ធ្វើឲ្យខួរក្បាលបញ្ចេញសារធាតុ Dopamine ធ្វើឲ្យយើងតែងតែសម្លឹងមើលពិភពលោកក្នុងវិធីសុទិដ្ឋិនិយម ផ្ដោតអារម្មណ៍បន្ថែមទៀត ជាលទ្ធផល ទទួលបានគំនិតល្អ។

៤ បង្កើនទំនុកចិត្តលើខ្លួនឯង
ច្រៀងនៅក្នុងបន្ទប់ទឹក អនុញ្ញាតឲ្យយើងបញ្ចេញអារម្មណ៍ផ្ទាល់ខ្លួនបានដោយសេរី។ ធ្វើឲ្យយើងភ្លេចរឿងមួយរយៈ ហើយមានអារម្មណ៍ជឿជាក់ និងគោរពខ្លួនឯងកាន់តែច្រើនជាងមុន។ ភាគច្រើនក្រោយបានឮសំលេងខ្លួនឯង នោះធ្វើឲ្យយើងកាន់តែមានទំនុកចិត្តលើខ្លួនឯងទ្វេរដង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖៨ យ៉ាង ត្រូវប្រយ័ត្នក្នុងសម័យរោគរាតត្បាត នៅពេលប្រើបន្ទប់ទឹកសាធារណៈ ជាមួយអ្នកដទៃ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ