សុខភាព
ភ្ញាក់ផ្អើល! រោគសញ្ញាអូមីក្រុង ថ្មីមួយ អ្នកវិទ្យាសាស្រ្តទើបរកឃើញ
ជនជាតិអង់គ្លេស កំពុងត្រូវបានគេព្រមានឲ្យតាមដានរោគសញ្ញាថ្មីនៃ វីរុសកូវីដ១៩បំប្លែងខ្លួនប្រភេទ អូមីក្រុង បន្ទាប់ពីករណីឆ្លង កើនឡើងនាពេលថ្មីៗនេះ។

រោគសញ្ញាថ្មីត្រូវបានដាក់បញ្ចូលក្នុងបញ្ជីផ្លូវការ បន្ទាប់ពីមនុស្សមួយចំនួនដែលឆ្លងមេរោគនេះ បានរាយការណ៍អំពីបញ្ហាត្រចៀករបស់ពួកគេ។
អ្នកជំងឺជនជាតិអង់គ្លេសមួយចំនួន បានលើកឡើងពីការហ៊ឹងត្រចៀក ក្រោយឆ្លង អូមីក្រុង។
បន្ទាប់ពីពិនិត្យរបាយការណ៍ទាំងនេះ កម្មវិធីតាមដានរោគសញ្ញាកូវីដអង់គ្លេស ZOE បានបន្ថែមរោគសញ្ញានេះ ចូលទៅក្នុងបញ្ជីរោគសញ្ញាដែលគេរាយការណ៍ញឹកញាប់បំផុតចំនួន ២០។

ការឈឺត្រចៀក ត្រូវបានគេឃើញនៅក្នុងករណី អូមីក្រុង កាលពីអតីតកាល ប៉ុន្តែបច្ចុប្បន្ន រោគសញ្ញានេះ បានកើតឡើងទូទៅជាងការគិតទៅទៀត។
កាលពីឆ្នាំមុន ការសិក្សាដោយក្រុមអ្នកជំនាញនៃសាកលវិទ្យាល័យ Stanford និងវេជ្ជបណ្ឌិត Konstantina Stankovic បានរកឃើញថា វីរុសបំប្លែងខ្លួន អូមីក្រុង អាចបណ្តាលឲ្យមានបញ្ហាត្រចៀក។

ការស្រាវជ្រាវបានរាយការណ៍ពីរោគសញ្ញានោះ រួមទាំងការឈឺត្រចៀកធ្ងន់ធ្ងរ ស្ពឹកត្រចៀក និងសូម្បីតែស្តាប់លែងឮជាបណ្តោះអាសន្ន ហើយអាចអូនបន្លាយទោះជាសះស្បើយហើយក៏ដោយ។
វេជ្ជបណ្ឌិត Stankovic ក៏បានបង្ហាញដែរថា រោគសញ្ញាទាំងនេះក៏អាចលេចឡើងចំពោះអ្នកដែលចាក់វ៉ាក់សាំងពេញលេញផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ អូមីក្រុង ស៊េរីថ្មី BA.2.2 មកក្បែរ កម្ពុជា ហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


