សន្តិសុខសង្គម
ផ្ទុះអាវុធជាង១០គ្រាប់ទាំងព្រឹកនៅខណ្ឌដូនពេញរងរបួសធ្ងន់ម្នាក់
បុរសជាជនបរទេសម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីផ្ទុះហិង្សាដាក់គ្នាទៅវិញទៅមករហូតឈានដល់មានការផ្ទុះអាវុធជាង១០គ្រាប់ ខណៈចុះពីខុនដូជាមួយគ្នា។ ហេតុការនេះបានកើតឡើងនៅវេលាម៉ោង៧ព្រឹក ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ នៅចំណុចខុនដូមួយកន្លែងក្បែរអតីតខារ៉ាអូខេ អ៊ិចធូ តាមបណ្ដោយផ្លូវលេខ៥៥ កែងផ្លូវលេខ២២២ ក្នុងមូលដ្ឋានសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានជនជាតិបរទេសមួយក្រុមបានចុះពីខុនដូកន្លែងកើតហេតុ និងមានការឈ្លោះប្រកែកគ្នានិងបានប្រតាយប្រតប់គ្នារហូតឈានដល់ផ្ទុះអាវុធជាង១០គ្រាប់បណ្ដាលឱ្យរងរបួសធ្ងន់ម្នាក់រួចក្រុមជនសង្ស័យបានឡើងជិះរថយន្តមួយគ្រឿងម៉ាកសូដេសមិនចាំស្លាកលេខគេចខ្លួនចេញពីកន្លែងកើតហេតុបាត់តែម្ដង។

ភ្លាមៗនោះបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកើតហេតុ និងបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យកាល់ម៉ែតដើម្បីសង្គ្រោះបន្ទាន់។ ទីតាំងកើតហេតុត្រូវបានកម្លាំងសមត្ថកិច្ច ដាក់ខ្សែហ៊ុមព័ទ្ធដើម្បីពិនិត្យធ្វើការស្រាវជ្រាវស្វែងរកក្រុមជនសង្ស័យមកផ្តន្ទាទោសតាមនីតិវិធី៕





-
សន្តិសុខសង្គម៥ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់