Connect with us

សេដ្ឋកិច្ច

មុនផ្ទុះសង្គ្រាម សេដ្ឋកិច្ច អ៊ុយក្រែន ពឹងផ្អែកខ្លាំងលើវិស័យទាំងនេះ

បានផុស

នៅ

អ៊ុយក្រែនជាប្រទេសធំជាងគេមួយនៅអឺរ៉ុបដែលមានទំហំផ្ទៃដីប្រហែល ៦០០,០០០ គីឡូម៉ែត្រការ៉េ និងមានប្រជាជនប្រហែល ៤០ លាននាក់ ខណៈប្រទេសនេះក៏មានសេដ្ឋកិច្ចលេចធ្លោផងដែរ មុនពេលផ្ទុះសង្គ្រាមជាមួយរុស្ស៊ី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិស័យសំខាន់បំផុតនៅក្នុងសេដ្ឋកិច្ចរបស់អ៊ុយក្រែនគឺកសិកម្ម ។ វិស័យនេះត្រូវបានគេដាក់ឈ្មោះថាជា “កន្ត្រកនំប៉័ង” របស់អឺរ៉ុប ពោលប្រទេសនេះគឺជាអ្នកនាំចេញស្រូវសាលីធំជាងគេបំផុតរបស់ពិភពលោក ដោយសារតែដីមានជីជាតិ និងមានផ្ទៃដីដាំដុះជារៀងរាល់ឆ្នាំប្រហែល ៣២ លានហិកតាពោលប្រហែលមួយភាគបីនៅអឺរ៉ុប ។

ទន្ទឹមនោះអ៊ុយក្រែនក៏ជាប់ចំណាត់ថ្នាក់លេខមួយក្នុងពិភពលោកក្នុងការផលិត និងនាំចេញប្រេងផ្កាឈូករ័ត្ន និងផ្កាឈូករ័ត្នសកលទៅកាន់សហភាពអឺរ៉ុប រួមជាមួយចិន តួកគី ឥណ្ឌា អេហ្ស៊ីប និងអាហ្រ្វិក ។

ស្របពេលជាមួយគ្នានេះ អ៊ុយក្រែន​ក៏ជាប់​ចំណាត់ថ្នាក់​ខ្ពស់​ក្នុង​នាម​ជា​ប្រទេស​ផលិត និង​នាំ​ចេញគ្រាប់ធញ្ញជាតិ ពោត និងរ៉ែស្រូវផង​ដែរ ខណៈ​ជា​ប្រទេសធំជាងគេទីបួនលើពិភពលោកក្នុងការ​ផលិត​ដំឡូង ។

យោងតាមស្ថិតិនេះបានឲ្យដឹងថា ផលិតកម្មធញ្ញជាតិ និងសណ្តែកសៀងរបស់ប្រទេសអ៊ុយក្រែនត្រូវបានគេរំពឹងថានឹងឈានដល់ ៧៨ លានតោនក្នុងរយៈពេល ២ ឆ្នាំ ។

ប៉ុន្តែខណៈពេលដែលការកើនឡើងនៃតម្លៃប្រេង និងឧស្ម័នដែលបណ្ដាលមកពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនបានជំរុញឲ្យតម្លៃម្ហូបអាហារនៅជុំវិញពិភពលោកកើនឡើង ដោយសារតែអ្នកទិញប្រញាប់ប្រញាល់ស្វែងរកការផ្គត់ផ្គង់ជំនួសស្រូវសាលី ពោត និងប្រេងផ្កាឈូករ័ត្នជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Farming Life

ចុចអាន ៖ ៤ ប្រទេសគាំទ្រការលុកលុយរបស់ រុស្ស៊ី លើ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម